ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

បញ្ហានិងកត្តាបំផ្លាញលើដំណាំដូង🌴🌴

17-Jul-2018 05:09 PM

រូបភាព


ដោយ: Uddam

អ្នកដាំដំណាំដូងជាច្រើននាក់ព្រួយចិត្តខ្លាំងបំផុតគឺលើកត្តា ដង្កូវដួង ខ្ញុង កញ្ចែ រាលត្បាតស៊ីបណ្តូលក្នុងដើម បំផ្លាញមិនប្រណី ស៊ីពីគល់រហូតដល់ចុង។
🌴សំនួរ🌴
1-តើដង្កូវដួងស៊ីដើមដូងបង្ករកំណើតឡើងចេញពីភ្នាក់ងារអ្វី?
2-តើយើងមានវិធីសាស្រ្តណាខ្លះដើម្បីទប់ស្កាត់វាដែរឬទេ?


🌴ចម្លើយ🌴
1-ដួងស៊ីដើមដូងអាចបង្ករកំណើតចេញពី កត្តា2យ៉ាង
***កត្តាប្រើជីធម្មជាតិ***

-ប្រើអាចម៌គោស្រស់ដែលមិនទាន់ស្ងួតបំលែងទៅជាជីកំប៉ុស្តិ៍ ហើយអាច់គោនោះផ្ទុកទៅដោយមេរោគ និងបាក់តេរី ដែលវាអាចបង្ករនិងវិវត្តន៌ទៅជា ពងដង្កូវ ញាស់ចេញជាដង្កូវដួង
-ដួងវិវត្តន៌ជាកញ្ចែអាច់គោក្នុងគំណរអាចម៌គោឬភក់ជ្រាំស្អុយជូរលួយដែលដាក់នៅក្បែគល់ដូង

-បន្ទាប់មកកញ្ចែ  វាចាប់ផ្តើមស៊ីដើមដូងពីផ្នែកខាងក្នុងគល់ ហើយវាបង្ករបង្កើតពង និងកូនចៅវាក្នុងដើមដូងជាបន្តបន្ទាប់ដោយយើងមើលឃើញនិងចាប់អារម្មណ៌ពីវានោះឡើយ។


***កត្តាភ្នាក់ងារចំលង***-មេអំបៅ…(មេអំបៅខ្មោច) វាក៏ជាភ្នាក់ងារចំលងដ៏សាហាវមួយរាលត្បាតពីលើដើមបង្ករកំណើត(រូបវដ្តជីវិតខាងក្រោម) វាស៊ីកាត់ស្លឹក និងរូងស៊ីតាមធាងដូងរហូតទៅដណ្តូលខ្ចីនៃកូមដូងដែលបណ្តាលអោយស្លឹកដូងក្រែពណ៌លឿន ខ្លោចស្លឹកស្រពោនងាប់ ខ្សល់បកមកល្មមៗជ្រះធាងបាក់កដាច់ចុងដូង។
2-ដើម្បីអោយដូងមិនបង្ករបញ្ហាយើងត្រូវថែទាំនិការពារវាអោយបានមុនជាប្រចាំ កុំទុកដល់មានបញ្ហាបានការពារ នោះពិតជាមិនមានផលល្អឡើយ។
🔪យើងអាចប្រើវិធីដើម្បីទប់ស្កាត់បានខ្លះៗបើវាមិនទាន់ធ្ងន់ធ្ងរ តែមិនបានទាំងស្រុងនោះទេ វិធីសាស្រ្តមាន2យ៉ាង


***វិធីសាស្រ្តបុរាណ***

-យើងដាក់អំបិលគ្រួសសុទ្ធ ឬលាយជាមួយនិងដីខ្សាច់ ដាក់តាមគល់នៃធាងដូងគ្រប់ស្រទាប់ និងបណ្តូលត្រួយដូងរៀងរាល់1ខែម្តង(វស្សា)3ខែម្តង(ប្រាំង)។
-ផ្នែកខាងក្រោមកញ្ចែស៊ីក្នុងដើមដូង= យើងខួងដើមដូងវាស់កំពស់1ម៉ែត្រពីដីមកលើ ទំហំ0.50សម(រុន្ធប៉ុនមេជើង) ជម្រៅ15-20សម(កណ្តាលនៃទំហំដើម) ហើយយើងយកខ្ទឹមស…មកញុកដាក់អោយពេញរុន្ធរួចយកដីឥដ្ឋមកបិទអោយជិតវិញ។(ជួយកាត់បន្ថយបាន50%)


๒-វិធីសាស្រ្តទំទើប

-ផ្នែកខាងលើ=ប្រើថ្នាំគីមីបាញ់សរៀងរាល់2ខែម្តង ហើយប្តូរផ្លាស់មុខថ្នាំបាញឆ្លាស់គ្នា ។
-ផ្នែកខាងក្រោម=ប្រើថ្នាំគីមីដាក់ ហើយធ្វើដូចវិធីសាស្រ្តបុរាណដែរ។
ចម្លើយឆ្លើយតាមការស្រមោស្រមៃ ត្រូវឬខុសជួយបន្ថែមផង!
កសិករចំនេះដឹងតិចតួចចេះតែជ្រាស្រាវឃើញប្លែកចែករំលែកដើម្បីយល់ដឹងខ្លួនឯងខ្លះ និងយល់ដឹងដល់កសិករដូចគ្នាទូទៅផងដែរ។
សម្រួលអត្ថប​ទដោយៈ អ៊ាង សុផល្លែត

ដកស្រង់ពីៈ កសិករជនកំសត់÷ រួម ម៉ាល័យ