ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

បញ្ហាដែលអ្នកគិតថាមិនអី!! អាចបណ្តាលឲ្យមានបញ្ហាគ្រួសក្នុងតម្រងនោម!

13-Jun-2018 04:31 PM

រូបភាព


ដោយ: Uddam

ទម្លាប់​រស់នៅ​មិនល្អ​ប្រចាំថ្ងៃ អាច​ធ្វើឲ្យប៉ះពាល់ ដល់​សុខភាព​របស់​អ្នក ដោយ​មិន​ដឹងខ្លួន​។ នៅក្នុង​នោះ​សូម្បីតែ​គ្រួស​ក្នុង​តម្រង​នោម ក៏​អាច​កើតឡើង ដោយសារ​ទម្លាប់​សាមញ្ញៗ​រាល់ថ្ងៃ​នេះដែរ​។ ទម្លាប់​រស់នៅ​មិនល្អ​២​យ៉ាងនោះ មានដូចជា​……

មិន​ចូលចិត្ត​ញ៉ាំ​ទឹក ៖ ញ៉ាំ​ទឹក​តិច នឹង​បណ្តាលឲ្យ​ប្រព័ន្ធ​​សាស្ត្រ ពុំ​សូវ​មាន​ការងារ បរិមាណ​ទឹកនោម​ត្រូវ​ស្តុក​ទុក​យូរ កម្រិត​របស់​ទឹកនោម​ខា​ប់ សារជាតិ កក កើនឡើង ហើយនឹង​កកើត​ជា​គ្រួសតម្រងនោម​។​

ញ៉ាំ​ខ្លាញ់​ច្រើន ៖ សាច់​ច្រើន និង​សម្បូរ​ប្រេង​ខ្លាញ់​..​ការ​ទទួលទាន​ជាតិ​ខ្លាញ់​ច្រើន គឺជា​មូលហេតុ​បណ្តាល ឲ្យ​កើត​ជំងឺ​គ្រួស​ប្រមាត់ ឬ​តម្រងនោម ព្រោះ​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​នឹង​បង្កើន បរិមាណ​កូ​ឡេ​ស្តេ​រ៉ូលក្នុង​ទឹកប្រមាត់ កកើត​ជា​គ្រួស​។​

​អ្វីដែល​អ្នក​គួរ​ធ្វើ គឺ​ញ៉ាំ​ទឹក ឲ្យបាន​យ៉ាងតិច​២​លីត្រ​ក្នុង​១​ថ្ងៃ ត្រូវ​កំហិត​បរិមាណ កូ​ឡេ​ស្តេ​រ៉ូល ក្នុង​របប​អាហារ ពោលគួ​រញ៉ាំ​តិចឬ​ចៀសវាង អាហារ​សម្បូរ​កូ​ឡេ​ស្តេ​រ៉ូ​ល​។ គួរ​ញ៉ាំ​ផ្លែឈើ​ស្រស់ និង​បន្លែ ខ្ទឹម​ស ខ្ទឹម​បារាំង ផ្សិត​…​ព្រោះ​ពួកវា​មាន​ប្រសិទ្ធភាព ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស