ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសផលិតពូជត្រីប្រាធំអោយទទួលបានជោគជ័យ

09-Jan-2019 03:02 PM

រូបភាព


ដោយ: Uddam

នេះបច្ចេកទេសផលិតពូជត្រីប្រាធំអោយទទួលបានជោគជ័យដោយការបង្កាត់-ភ្ញាស់ពូជត្រីប្រាធំដោយ សិប្បនិម្មិត។
១- ការថែបំប៉នត្រីមេពូជ
ស្រះត្រីមេពូជមានជម្រៅ ១.៥ម៉ែត្រ ស្តុកក្នុងដង់ស៊ីតេចំនួន ០.៥ គ.ក្រ ក្នុងមួយម៉ែត្រការ៉េ និងត្រូវប្តូរឲ្យបាន ៣០ ភាគរយ នៃទឹកស្រះជារៀងរាល់ ២ដង ក្នុង១ខែ។ ចំណីសម្រាប់ត្រីមេពូជមានពីរប្រភេទ ។ ប្រភេទទី១: មានប្រូតេអ៊ីន ៣៥ភាគរយ ឲ្យស៊ីចាប់ពី ខែធ្នូ ដល់ សីហា និងចំណីប្រភេទទី២ : មានប្រូតេអ៊ីន ២១ ភាគរយ ឲ្យស៊ីចាប់ពី ខែកញ្ញា ដល់ វិច្ឆិកា ។

Image may contain: outdoor, water and nature

២- ការរៀបចំស្រះ
ផ្សាំកូនត្រីស្រះសម្រាប់ផ្សាំកូនត្រីគួរមាន ទំហំពី ៦០០-៥០០០ម៉ែត្រការ៉េ និងជម្រៅ ១.៥ម៉ែត្រ ។ មុនលែងកូនត្រី ត្រូវពង្រឹងស្រះបាចកំបោរក្នុងបរិមាណ ១០០ក្រាម ក្នុង១ម៉ែត្រការ៉េ ។ មុនចាក់អ័រម៉ូនត្រីមេពូជ ១ថ្ងៃ ត្រូវបញ្ចូលទឹកក្នុងស្រះ ផ្សាំកូនត្រីឲ្យបាន ៨០ភាគរយ បន្ទាប់មកដាក់ជី ដេអាប៉េ ចំនួន ១០០ក្រាម កន្ទក់ ៨ក្រាម ម្សៅត្រី ៤ក្រាម និងម្សៅសន្តែកសៀង ចំនួន ៤ក្រាម ក្នុង ១ម៉ែត្រការ៉េ ដោយព្រាចលើផ្ទៃស្រះ កូនត្រីម្សៅនឹងលែងចូលស្រះបន្ទាប់ពីដាក់ជីបានរយៈពេល ២-៣ ថ្ងៃ។

Image may contain: tree, plant, sky, grass, outdoor, nature and water

៣- ការបង្កាត់ភ្ញាស់តីប្រាដោយសិប្បនិម្មិត
៣-១ ការជ្រើសរើសត្រីមេពូជត្រីមេត្រូវមានពោះធំ ទន់ និងគ្រាប់ពងមានពណ៌សស្រអាប់ និងមានទំហំប៉ុនៗគ្នា រីឯត្រីឈ្មោលវិញគ្រាន់តែច្បូតថ្មមៗ នៅលើរន្ធបន្តពូជឃើញមានចេញស្ពែមពណ៌ស គឺយើងអាចជ្រើសរើសយកសម្រាប់ធ្វើការបង្កាត់បាន។

Image may contain: water

៣-២ ការចាក់អ័រម៉ូនការចាក់អ័រម៉ូនត្រីពូជ- ត្រីមេ :ប្រើអ័រម៉ូន HCG ដំបូងចាក់ក្នុងបរិមាណ ៣០០ និង ៥០០ UI/គ.ក្រ ក្នុងចន្លោះរយៈពេល ២៤ ម៉ោង សម្រាប់ការចាក់លើកទី ១ និងទី ២ និងចាក់លើកទី ៣ មានរយៈពេល ១០ ម៉ោង (ក្រោយចាក់លើកទី ២) ក្នុងបរិមាណ ៣០០០ UI/គ.ក្រ
ក្រោយចាក់លើទី ៣ បានរយៈពេល ៧ ម៉ោងយើងពិនិត្យដំណាក់កាលច្បូតពងត្រីដោយសង្កត់ថ្មមៗនៅផ្នែកពោះ រហូតដល់រន្ធបន្តពូជ

Image may contain: 1 person

-បើសិនជាមិនទាន់ដល់ដំណាក់កាលច្បូតទេ ។ យើងត្រូវចាក់អ័រម៉ូនបន្ថែមលើកទី ៤ និងទី ៥ ទៀតក្នុងបរិមាណ ១៥០០ UI/ គ.ក្រ ចន្លោះពេល ៤ ម៉ោង
– ត្រីឈ្មោល :សម្រាប់ត្រីឈ្មោលចាក់តែ ១លើក ក្នុងបរិមាណ ១០០០ UI/គ.ក្រ គឺចាក់នៅពេលចាក់ត្រីលើកទី៣។ ការច្បូតយកស្ពែមពីត្រីឈ្មោល៣-៣ ការច្បូតយកគ្រាប់ពង និងការផ្សំកំណើត
– ការច្បូតយកគ្រាប់ពង :យើងច្បូតយកគ្រាប់ពង ដោយច្បូតនៅផ្នែកពោះរហូតដល់រន្ធបន្តពូជ ។ នៅពេលច្បូតត្រីមេរួចយើងត្រូវចាប់ត្រីឈ្មោលជាបន្ទាន់ ដោយជូតសំអាតទឹក រួចច្បូតយកស្ពែមលាយជាមួយគ្រាប់ពង

No photo description available.
– ការផ្សំកំណើត :ការផ្សំកំណើតដោយវិធីសាស្ត្រស្ងួត ។ ពងត្រីដែលច្បូតរួចត្រូវបានដាក់ក្នុងធុងជ័រស្អាតគ្មានទឹក ។ បន្ទាប់មកច្បូតយកស្ពែមត្រីឈ្មោលដាក់រាយប៉ាយទៅលើគ្រាប់ពង (ឈ្មោល២) រួចកូរដោយស្លាបមាន់ ។ ភ្លាមៗនោះយើងចាក់ទឹកចូលបន្តិចដោយបន្តការកូររយៈពេល ១នាទី ដើម្បីឲ្យគ្រាប់ពងផ្សំកំណើតបានល្អ ។

Image may contain: one or more people, people sitting, outdoor, water and nature

បន្ទាប់មកត្រូវបន្ថែមទឹកទៀត ដើម្បីលាងជាតិរំអិល ឬស្ពែមដែលនៅសល់ចេញពីគ្រាប់ពង ។ បន្ទាប់ពីទទួលបានគ្រាប់ពងផ្សំកំណើតរួច យើងត្រូវបំបាត់ជាតិស្អិតរបស់គ្រាប់ពងដោយទឹកម្សៅដីឥដ្ឋ ។៣-៤ ការភ្ញាស់ពងត្រីប្រា :បន្ទាប់ពីបំបាត់ជាតិស្អិតរួច យើងដួសគ្រាប់ពងដាក់ភ្ញាស់ក្នុងបំពង់កែវ ដែលបំពង់កែវនីមួយៗ អាចដាក់គ្រាប់ពងចំណុះ ៥០០ក្រាម ។

Image may contain: outdoor, water and nature

គ្រាប់ពងដែលផ្សំកំណើតល្អ មានរាងមូលទំហំតូចមានពណ៌លឿងថ្លា និងមានលក្ខណៈស្អិតពេលប៉ះជាមួយទឹក។ ពងត្រីញាស់ក្នុងរយៈពេល ២០ម៉ោង បន្ទាប់ពីផ្សំកំណើតនៅសីតុណ្ហភាពពី ២៦-៣០ អង្សារសេ។ កូត្រីញាស់ទាំងស្រុងមានរយៈពេល ២៨ម៉ោង បន្ទាប់ពី

Image may contain: swimming and water

-ផ្សំកំណើត :កូនត្រីក្រោយញាស់រយៈពេល ២៤ម៉ោង ប្រភពពីMimid , M.A., et al. (2007)កូនត្រីទើបញាស់មានដងខ្លួនប្រវែង ៤មីល្លីម៉ែត្រ ភ្នែកមិនទាន់មានរូបរាងច្បាស់លាស់ មាត់ និងរន្ធបញ្ចេញចោលមិនទាន់បើក ។ ក្រោយញាស់រយៈពេល ១៦ម៉ោង កូនត្រីចាប់ផ្តើមបើកមាត់មានរន្ធបញ្ចេញចោល និងមានធ្មេញ (រូបទី៦) ។ បន្ទាប់មកប្រដាប់រំលាយអាហារបានដំណើរការ និងមានតួនាទីសំខាន់ដូចនេះការផ្តល់ចំណីដំបូងត្រូវចាប់ផ្តើមនៅ រយៈពេល ៣០ម៉ោង ក្រោយញាស់។

Image may contain: one or more people

៤- ការផ្សាំកូនត្រីប្រាម្សៅ :កូនត្រីប្រាម្សៅត្រូវលែងចូលស្រះ ឲ្យបានមុនរយៈពេល ៣០ម៉ោង ក្រោយញាស់ចៀសវាងដំណាក់កាលកូនត្រីស៊ីគ្នា ។ ដង់ស៊ីតេស្តុកពី ៣០០-៥០០ ក្នុងមួយម៉ែត្រការ៉េ ។ ក្រោយលែងកូនត្រីរួចត្រូវបញ្ចូលទឹកបន្ថែម ២០ភាគរយ ។

Image may contain: one or more people, outdoor, water and nature

– ការផ្តល់ចំណី :ចំណីសម្រាប់កូនត្រីម្សៅមាន : ចៃទឹករស់ និងម្សៅទឹកដោះគោ ឲ្យស៊ីពីថ្ងៃទី ១ ដល់ ៧ ។ នៅថ្ងៃទី ៨ ត្រូវបង្វឹកកូនត្រីឲ្យស៊ីចំណីគ្រាន់តែជាប្រភេទម្សៅដោយលាយជាមួយ ចៃទឹកក្លាសេឲ្យស៊ីរហូតដល់ថ្ងៃទី ១៣ ។ថ្ងៃទី ១៤ ផ្តល់ចំណីទំហំ ០.៤ មីល្លីម៉ែត្រជាប្រភេទចំណីអណ្តែតមានប្រូតេអ៊ីន ៤០ភាគរយ ។ នៅថ្ងៃទី ២១ កូនត្រីចូលស៊ីចំណី ១កន្លែង យើងផ្តល់ចំណីទំហំ ០.៦ ០.៨ និង ១.០ មីល្លីម៉ែត្រ រហូតក្លាយជាកូនត្រីពូជនៅថ្ងៃទី ៤០ ឬ ថ្ងៃទី ៤៥ ។

Image may contain: 1 person, outdoor, water and nature

– ត្រួតពិនិត្យជំងឺ និងសត្វល្អិត :ពេលសង្កេតឃើញមានកូនត្រីងាប់អណ្តែត នៅលើផ្ទៃទឹក និងឃើញមានស្បែកដាច់រលាត់ឬមានពណ៌ក្រហមនៅផ្នែកខ្នង ឬនៅព្រុយកន្ទុយ យើងអាចកំណត់បានគឺបង្កដោយពពួកបាក់តេរីប្រភេទ Vibrio និង Aeromonas យើងប្រើថ្នាំប្រភេទ Oxytetracycline ក្នុងបរិមាណ ៥០ម.ក្រ/គ.ក្រ នៃទម្ងន់ត្រី លាយជាមួយចំណីដែលត្រូវផ្តល់ឲ្យកូនត្រី ។ នៅពេលជាមួយគ្នានោះ យើងអាចប្រើ Zeolite (ដូចសិលាគ្រាប់តូចៗ) ក្នុងបរិមាណ ១គ.ក្រ ក្នុងមួយម៉ែត្រការ៉េ ទៅលើផ្ទៃស្រះ ដើម្បីបង្កើនគុណភាពទឹក និងដីបាតស្រះ ។ ម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់កំចាត់សត្វចង្រៃផ្សេងៗ ដើម្បីកូនត្រីមានអត្រាគង់វង្សខ្ពស់៕

Image may contain: 3 people, people smiling, people sitting

សម្រួលដោយ៖ អ៊ាង សុផល្លែត