ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំពោតផ្អែម

22-Apr-2019 03:10 PM

រូបភាព


ដោយ: Uddam

១ . ការរៀបចំដី និងធ្វើរង
-សំអាតដីចំការ និង រើសស្មៅចេញឲ្យអស់ ។-ភ្ជួរ រាស់ដីឲ្យបានម៉ដ្ឋល្ងហើយហាលឲ្យបាន១០ ទៅ១៥ថ្ងៃ ។-ភ្ជួរដី (គោក្របី ឬគោយន្ត) ១០ ទៅ ២០ ស.ម ។


២. ការលើករង៖ ក្នុងការដាំពោតផ្អែមជារង កសិករអាចដាំជាជួរ (រង) តាមពីររបៀបគឺ ដោយរងទោល (១ជួរ) និង រងដាំពីរជួរ ។
ក. រងដាំពីរជួរ
– ទទឹង ១ម៉ែត្រ បណ្តោយ ទៅតាមលិទ្ធភាពដី តែមិនមិនគួរ ឲ្យលើសបី ៥០ម ឡើយ ពីព្រោះ
ពិបាកក្នុងការថែទាំ ដូចជា ស្រោចទឹក បោចស្មៅ ជាដើម ។- កំពស់ នៅរដូវប្រាំង ពី២០ តៅ ៣០ស.ម ហើយនៅ រដូវវស្សា ពី៣០ ទៅ ៥០ស.ម- ការដាក់ជី ដាក់ជីលាមកសត្វដែលពុកផុយ ឬ កំប៉ុស្តិ៍ ចំនួន២គីឡូក្រាមលើដីរង១ម៉ែត្រការ៉េ នៅតាម
ចន្លោះចង្អូរជួរ ទាំងពីរ រួចហើយលប់ដីគ្របឲ្យជិតវិញ ។


២. វិធីដាំដុះ៖ មុនពេលជ្រើសរើសពូជពោតដាំ កសិករគួរតែពិនិត្យពិចារណាលើ ៖
ក. ពូជធន់ទ្រាំទៅនឹងក្សេត្របរិស្ថានក្នុងតំបន់ដាំដុះ (សត្វល្អិត និងជម្ងឺ) ខ. ពូជផ្តល់ទិន្នផលខ្ពស់ ពូជកូនបង្កាត់ គ. ពូជដែលមានអត្រាដុះ ចាប់ពី ៨៥%ឡើងទៅ ។


កសិករអាចដាំពោតដោយគ្រាប់ផ្ទាល់ (ក្នុងរណ្តៅ) ឬ បើមានលទ្ធភាព ដាំដោយកូនបណ្តុះ ។ បន្ទាប់បីជ្រើសរើសពូជបានហើយ កសិករអាចដាំដោយគ្រាប់ឥផ្ទាល់ ឬក៏បណ្តុះកូនជាមុនសិន កាន់តែប្រសើរ ។ ចន្លោះពីគុម្ពមួយ ទៅគុម្ពមួយ គួរតែមានចំងាយពី ៣៥ស.ម (៣,៥តឹក) ទៅ ៥០ស.ម (៤,៥តឹក) ដោយដាក់ដាំក្នុងមួយរណ្តៅ ១ដើម ឬក៏ ១គ្រាប់ ។ កសិករគួរតែបណ្តុះកូនបម្រុងតុកចំនួនពី ២០ ទៅ៣០ភាគរយ នៃគ្រាប់សរុបដើម្បីទុកជួសនៅពេលបាត់ដើម (កូនងាប់) ឬ គ្រាប់មិនដុះល្អ ។


៣. ការថែទាំ
ក. ការដាក់ជីបំប៉ន (ជីក្បាលគោ និងនង័្គល)
បន្ទាប់ពីដាំបានហើយ កសិករគួរតែយកចិត្តទុកដាក់លើការថែទាំ និងដាក់ជីបំប៉ន ។ ខាងក្រោមនេះជារបៀបនៃការ ដាក់ជីក្បាលគោ និងនង័្គល និង ការប្រើប្រាស់ជីបំប៉ន ៖- ទ្រាប់បាតមុនពេលដាំ ១៥ថ្ងៃ លាមកសត្វពុកផុយ ឬ
កំប៉ុស្តិ៍ ២គីឡូ ១ម៉ែត្រការ៉េដីរង កប់ជីកណ្តាលរង (ពេលរៀបចំរងដាក់គម្របរង)- មុនពេលដាំពី ៧ទៅ ១០ថ្ងៃ ជី ១៥-១៥-១៥ ៥ក្រាម ក្នុង១គុម្ព មួយដើម ទ្រាប់បាត


– បន្ទាប់ពីដាំ បានពី ៧ទៅ ១០ថ្ងៃ ជី ៤៦-០-០ (ជី អ៊ុយរ៉េ) ១,៥ក្រាម ក្នុង១គុម្ព ចំងាយពី ០,៥ ទៅ ១តឹក ពីគល់ពោត
(២រន្ធ ក្នុង១ដើម)- បន្ទាប់ពីដាំ បាន ពី២៨ ទៅ ៣០ថ្ងៃ ជី ១៥-១៥-១៥ ចំនួន ៥ក្រាម ក្នុង១គុម្ព ចំងាយពី១,៥ ទៅ ២,៥តឹក ពីគល់ពោត(១រន្ធ ក្នុង ១ដើម)- បន្ទាប់ពីដាំ បាន
ពី៤៨ ទៅ ៥០ថ្ងៃ ជី ១៥-១៥-១៥ ចំនួន១០ ក្រាម ក្នុង១គុម្ព ចំងាយពី ១,៥ ទៅ ២,៥តឹក ពីគល់ពោត (១រន្ធ ក្នង១ដើម)១ កូនស្លាបព្រាជ័រ មានទំងន់ ប្រហែល ១,៥ ក្រុម នៅចន្លោះនៃការដាក់ជី កសិករចាំបាច់ត្រូវបាញ់ជីទឹកបំប៉ន យ៉ាងហោចណាស់ នៅថ្ងៃទី ១៣ ឬ ទី១៤ និង ថ្ងៃទី៣៥ ឬ ៣៧ បន្ទាប់ពីដាក់ដាំ ។


ខ.អនាម័យ និង ថែទាំទឹក
កសិករត្រូវសំអាតស្មៅ ដែលដុះនៅក្នុងចំការ និង ពិនិត្យចំការពោតឲ្យបានទៀងទាត់ ។ នៅពេល ដែលពោតលូតលាស់ខ្ពស់ (ពី ១ ទៅ ១,៥ម៉ែត្រ) ហើយកសិករគួរតែកាត់ស្លឹកផ្នែកខាងក្រោម ឬ ស្លឹកដែលចាស់ៗចោល ដើម្បីឲ្យខ្យល់ចេញចូលបានល្អ និង កាត់បន្ថយចំនួនសត្វល្អិតចង្រៃ ។ ទឹកជាផ្នែកមួយដ៏សំខាន់របស់ដំណាំ ។ ដូចនេះ កសិករត្រូវពិនិត្យដី និង តម្រូវការទឹក របស់ដំណាំពោត ។ ចំពោះការផ្ដល់ទឹកឲ្យដំណាំពោត គឺមិនគួរតិចពេក ឬ ច្រើនពេកទេ ពីព្រោះវាអាចបណ្ដាលឲ្យដើមពោតងាប់បាន ។
អត្ថបទជាឯកសារជំនួយបន្ថែម