ព័ត៌មានកសិកម្ម
រូបភាព
១.ការជ្រើសរើសពូជ
ជ្រើសរើសយកមើមក្តាតណាដែលមានពូជធំល្អមកទុកសម្រាប់ដាំ។
២.ការរៀបចំដី
មុនពេលដាំយើងភ្ជួរ ២ ទៅ ៣ដង ឲ្យម៉ដ្ឋល្អ។ ភ្ជួរលើកទី១ ដើម្បីលប់កំចាត់ស្មៅ ហើយរយៈពេលប្រមាណ ៨ថ្ងៃ ទើបភ្ជួរម្តងទៀតហើយត្រូវរាស់ ដើម្បីលប់កំចាត់ស្មៅម្តងទៀត និងធ្វើឲ្យដីស្មើរ។
៣.ការដាំដុះ
-ត្រូវធ្វើរងមានទទឹងប្រមាណ ៥តឹក ចន្លោះពីគ្នាប្រមាណ ១ម៉ែត្រ រួចឆូតចង្អូរកណ្តាលរងនោះដើម្បីដាក់ជី (ជីលាមកសត្វ និងជីកំប៉ុស្ត) រួចលប់វិញ ឬក៏អាចកាប់ជារណ្តៅ ១,៥តឹក បួនជ្រុង គំលាតពីគ្នាប្រមាណ ៣តឹក។
-យកមើមក្តាតមកដាំនៅលើរង ឬរណ្តៅដែលបានរៀបចំរួច ដោយដីមានសំណើមខ្ពស់។
-ត្រូវដាក់ជីបន្ថែមរាល់ ២អាទិត្យម្តង អាចដាក់ជាមួយគ្នានៅពេលដែលយើងបញ្ចូលទឹកឲ្យវា (ជីអ៊ុយរ៉េ ឬជីលាមកសត្វបើមាន)។
៤.ការថែទាំ
-បញ្ចូលទឹកឲ្យវានៅពេលដែលដីស្ងួត
-ជ្រុំគល់ និងដកស្មៅ
-ការពាររោគបំផ្លាញ។
៥.ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ២ខែ អាចប្រមូលផលបានហើយ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត