ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ធុញទ្រាន់នឹងមុនលើថ្ងាស​ មានគន្លឹះព្យាបាលងាយៗ

24-Apr-2019 11:14 AM

រូបភាព


ដោយ: Uddam

១-អ្នកគួរតែរៀនចេះបន្ធូរអារម្មណ៍របស់អ្នក ដោយមិនគួរតានតឹង និងឆាប់មួលម៉ៅឡើយ។ ជាពិសេស អ្នកគួរតែចេះគ្រប់គ្រងអារម្មណ៍អ្នកឲ្យបានល្អ ទើបអាចរក្សាខួរក្បាលអ្នកឲ្យមានកន្លែងដកដង្ហើម។ ដូចនេះ ថ្ងាសអ្នកនឹងមិនមានមុនទៀតទេ។

២-អ្នកគួរតែរក្សាទម្លាប់ចូលគេងពីព្រលឹម ហើយក្រោកពីព្រលឹម ទើបបញ្ហាមុនអ្នកអាចដោះស្រាយបាន។ បើអ្នកនៅតែចូលគេងយប់ជ្រៅ នោះមុខអ្នកនឹងអាចក្លាយជាខ្មោចជាមិនខានឡើយ។

៣-អាហារដែលហិរ និងសម្បូរខ្លាញ់ អ្នកមិនគួរបរិភោគនោះទេ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាព ថែមទាំងអាចប៉ះពាល់ដល់សម្រស់អ្នកទៀតផង ដោយអាចធ្វើឲ្យអ្នកកើតមុនពេញមុខ។

៤-ចុងក្រោយ អ្នកគួរតែសម្អាតមុខអ្នកឲ្យស្អាត ទើបអាចចៀសពីមុនបាន។ ប្រសិនជាអ្នកមិនចេះសម្អាតមុខ នោះមុនលើថ្ងាសអ្នកនឹងកាន់តែច្រើន ដោយធ្វើឲ្យអ្នកពិបាកកំចាត់អស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីខាងលើ ដើម្បីរក្សាមុខឲ្យទន់ និងសស្អាត៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស