ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ទម្លាប់ញ៉ាំអាហារនិងភេសជ្ជៈទាំងនេះ ខួរក្បាលនឹងឆាប់ចុះខ្សោយ 

09-May-2019 05:35 PM

រូបភាព


ដោយ: Uddam

-ភេសជ្ជៈមានជាតិស្ករច្រើន៖ភេសជ្ជៈមានជាតិស្ករខ្ពស់ដូចជា ភេសជ្ជៈកំប៉ុងមានជាតិហ្គាស៍ ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ និងទឹកក្រូចកំប៉ុងអីជាដើម។ ភេសជ្ជៈទាំងនោះមិនត្រឹមតែបង្កឲ្យ ធាត់ និងមានជំងឺទឹកនោមផ្អែម ប៉ុណ្ណោះទេតែវាធ្វើឲ្យសមត្ថភាពខួរក្បាលចុះអន់ថយផងដែរ។ ការស្រាវជ្រាវបានបង្ហាញថាសារជាតិ Fructose ខ្ពស់ដែលមានក្នុងភេសជ្ជៈទាំងនោះនាំឱ្យខួរក្បាលបញ្ចាប្រព័ន្ធអាំងស៊ុយលីន មិនបានល្អ ដែលធ្វើឲ្យជាតិស្ករស្តុកទុកលើសកម្រិតនិងបំផ្លាញខួរក្បាលវិញ។

-អាហារបម្លែងជាតិខ្លាញ់៖អាហារដែលបម្លែងជាតិខ្លាញ់ដូចជា ប៊ីផ្អែម គ្រីម(Cream) នំខេក ជាដើម ដែលមានផលប៉ះពាល់អវិជ្ជមានដល់ខួរក្បាល។ ការសិក្សាបានរកឃើញថានៅពេលដែលមនុស្សបរិភោគប្រភេទអាហារទាំងនេះយូរទៅ ពួកគេនឹងកើនឡើងហានិភ័យដែលប្រឈមនឹងជំងឺវង្វេង, ការចងចាំទាប, ថយចុះបរិមាណខួរក្បាលនិងថយចុះការយល់ដឹងផងដែរ។

-អាហារកែច្នៃ៖អាហារកែច្នៃមានដូចជាដំឡូងកញ្ចប់ សាច់ក្រក ប្រហិត មីកញ្ចប់ និងអាហារធ្វើស្រាប់ផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារឬផ្សារទំនើប។ អាហារទាំងនោះមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពខួរក្បាល។ ការសិក្សាលើមនុស្ស 52 នាក់បានរកឃើញថា អ្នកដែលនិយមចូលចិត្តញ៉ាំអាហារកែច្នៃប្រភេទនេះ ជាតិស្ករក្នុងខួរក្បាលថយចុះ និងបាត់បង់ជាលិកាខួរក្បាលផងដែរ ដែលជាកត្តាបណ្ដាលឲ្យលែងសូវឆ្លាត ទៅជាស្ពឹក ហើយកើតជំងឺវង្វេងផងដែរ។

-ស្រា៖ស្រាឬស្រាបៀគឺជាអ្វីដែលគ្រប់គ្នាមិនអាចខ្វះបានពេលញ៉ាំអាហារជួបជុំ ឬកម្មវិធី ជប់លៀងផ្សេងៗ។ ប៉ុន្តែការផឹកស្រាច្រើនគឺប៉ះពាល់ ដល់ខួរក្បាលជាខ្លាំង ដែលធ្វើឲ្យជាលិកាខួរថយចុះ ព្រមទាំងជាតិអាល់កុលនេះទៅរំខានដល់ប្រព័ន្ធសរសៃប្រសាទទៀតផង។

សម្រួលអត្ថបទ៖ខ្ទឹមស