ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ទទួលទានទឹកឪឡឹកមួយកែវល្អដល់សុខភាពជាច្រើន!

07-May-2019 10:36 AM

រូបភាព


ដោយ: Uddam

+ការពារសុខភាពរាងកាយ៖ជាតិអាល់កាឡាំងនៅក្នុងឪឡឹក អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយដ៏ច្រើនលើសលប់ ជាពិសេសអាចធ្វើឱ្យអ្នកចៀសឆ្ងាយពីជំងឺផ្សេងៗបានផងដែរ។

+ការពារពីជំងឺរលាកសន្លាក់ឆ្អឹង និងពង្រឹងសុខភាពឆ្អឹងឱ្យរឹងមាំ៖វីតាមីន C និងសារធាតុ Beta-Carotene នៅក្នុងផ្លែឪឡឹកអាចជួយកាត់បន្ថយអាការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយ ជាពិសេសរលាកសន្លាក់ឆ្អឹងតែម្តង។ ម្យ៉ាងវិញទៀត វាថែមទាំងអាចជួយការពារសុខភាពឆ្អឹងឱ្យរឹងមាំផងដែរ។

+ប្រឆាំងនឹងបញ្ហាទាក់ទងប្រមាត់ ក្រលៀន តម្រងនោម៖ទឹកផ្លែឪឡឹកអាចមានសមត្ថភាពអាចធ្វើការប្រឆាំង និងបំបាត់ការឈឺចុកចាប់នឹងបញ្ហាដែលទាក់ទងនឹង ក្រលៀន ប្រមាត់ និងក្រួសក្នុងតម្រងនោមផងដែរ។ ដោយសារតែទឹកឪឡឹកមានវាសារធាតុដែលអាចលាងសម្អាតរាងកាយពីធម្មជាតិ ថែមទាំងជួយបញ្ចុះទឹកនោម ដែលមានប្រយោជន៍សម្រាប់សុខភាពក្រលៀន ប្រមាត់ និងតម្រងនោម។

+ព្យាបាលអាការទល់លាមក៖ដោយសារតែឪឡឹកអាចជួយជាតិកាកសំណល់ និងកម្ចាត់ជាតិពុលចេញពីរាងកាយ ដូច្នេះការទទួលទានផ្លែឪឡឹកអាចជួយការពារ និងព្យាបាលអាការទល់លាមកបានយ៉ាងល្អ។

+ជំនួយសុខភាពស្បែក៖ឪឡឹកមិនត្រឹមតែអាចជួយដល់សុខភាព និងសម្រស់នៅផ្នែកខាងក្នុងនោះទេ តែវាក៏អាចជួយដល់សម្រស់ផ្នែកខាងក្រៅផងដែរ ដូចជាជួយបន្ថយស្នាមមុខមុខ ជាំ ផ្សេងៗ ជាពិសេសធ្វើឱ្យស្បែកមានសុខភាពល្អ មានសំណើមទន់រលោងស្រស់ស្អាតបានផងដែរ។ ដោយគ្រាន់តែអ្នកយកទឹកឪឡឹកមកលាបលើផ្ទៃមុខទុកចោលប៉ុន្មាននាទី សឹមលាងទឹកចេញជាការស្រេច៕ -ចំណាំ៖ អ្នកអាចយកផ្លែឪឡឹកមានលាយសម្បកពណ៌សមកក្រឡុកសុទ្ធក៏បាន ឬក៏អាចលាយជាមួយផ្លែឈើដែលមានប្រយោជន៍តាមរូបមន្តផ្សេងៗទៀតក៏បានផងដែរ សុទ្ធតែអាចមានប្រយោជន៍ចំពោះសុខភាព និងសម្រស់របស់អ្នកដូចគ្នាសម្រួលអត្ថបទ៖ខ្ទឹមស