ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ទទឹមដោះបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព !!

22-Mar-2019 12:52 AM

រូបភាព


ដោយ: Uddam

បងប្អូនមានដឹងទេថាផ្លែទទឹមក៏ជាឱសថដែលអាចព្យាបាលជំងឺរាក និងរាកមួលបានយ៉ាងមានប្រសិទ្ធភាពផងដែរ!
Shareបន្តដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីគុណប្រយោជន៍នៃផ្លែឈើនេះផង

ប្រភេទរុក្ខជាតិ៖ទទឹម
ព្យាបាលជំងឺ៖
-សម្រាប់ទម្លាក់តេនីញាក់
-ព្យាបាលរាក និងរាកមួល


វិធីធ្វើ និងប្រើប្រាស់៖
-គេប្រើសំបកដើមសំបកឫសសំបកផ្លែ។សំបកដើម និងសំបកឫសប្រើស្ងួតដោយហាលថ្ងៃសំងួត។សំបកផ្លែទុំ ប្រើស្រស់ ឬស្ងួត ។


-ប្រើសំបកដើម សំបកឫស ឬជាតិ Pelletierine សម្រាប់ទម្លាក់តេនីញាក់។ គេប្រើសំបក ២០-៥០ ក្រ ចែកជាបីដង ដាំហូប។
-ពេលខ្លះគេប្រើលាយ ០.៤០ ក្រ ជាតិ Pelletierine ០.៤០ក្រ ជាតិ Tannin ចែកជាបីដង សម្រាប់ប្រើមួយថ្ងៃ។


-សំបកផ្លែសម្រាប់ព្យាបាលរាក និងរាកមួល
-សំបកផ្លែប្រើក្នុងមួយថ្ងៃកម្រិត ១៥-២០ ក្រ ដាំហូប។
កំណត់ចំណាំ


**ជារុក្ខជាតិមានជាតិពុល ហាមប្រើចំពោះស្រ្តីកម្រាលកូន និងប្រយ័ត្នចំពោះកុមារ។
-ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង
-សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង

អត្ថបទដោយ៖ អ៊ាង សុផល្លែត