ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រឿងសំខាន់ដែលបងប្អូនគួរតែដឹង! ក្នុងមួយថ្ងៃតើរាងកាយរបស់យើងត្រូវការទឹកប៉ុន្មានលីត្រទើបគ្រប់គ្រាន់?

30-Aug-2019 05:28 PM

រូបភាព


ដោយ: Uddam

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ទឹកពិតជាសំខាន់ណាស់សម្រាប់ជីវិតរបស់យើង។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់អាចនឹងជួយថែរក្សាសុខភាពរបស់យើងបានយ៉ាងល្អ។ ទឹកផ្តល់គុណប្រយោជន៍ជាច្រើនណាស់ដល់រាងកាយរបស់យើង ហើយគុណប្រយោជន៍សុខភាពទាំងនោះរួមមាន: ជួយបង្កើនថាមពល, ជួយក្នុងការសម្រកទម្ងន់, ជួយកាត់បន្ថយការហេវហត់អស់កម្លាំង,ជួយកម្ចាត់ជាតិពុល, បង្កើនសុខភាពស្បែក, ពង្រឹងប្រព័ន្ធភាពស៊ាំ, ព្យាបាលការឈឺក្បាល, ការពារមិនឲ្យមានបញ្ហាក្តាមកាច់ជើង, ធ្វើឲ្យអារម្មណ៍ល្អ, ​ជួយដល់មុខងារតម្រង់នោម។ ហេតុនេះតើអ្នកមានដឹងទេថាទឹកប៉ុន្មានលីត្រដែលរាងកាយរបស់យើងត្រូវការជារៀងរាល់ថ្ងៃនោះ?

យើងបាត់បង់ជាតិទឹកតាមរយៈការដកដង្ហើម បែកញើស នោម និងការធ្វើចលនារបស់ពោះរៀន។ នេះគឺជាមូលហេតុដែលយើងត្រូវតែបំពេញជាតិទឹកជាមួយនឹងភេសជ្ជៈ និងអាហារដែលធ្វើឲ្យរាងកាយរបស់យើងមានដំណើរការល្អ។

វិទ្យាស្ថានសុខាភិបាលបានបញ្ជាក់ថា រាល់មនុស្សប្រុសទាំងអស់ត្រូវតែទទួលទានទឹកឲ្យបាន ១៣កែវ ឬ ៣លីត្រ ជារៀងរាល់ថ្ងៃ។ សម្រាប់នារីវិញត្រូវទទួលទានទឹកឲ្យបាន ៩កែវ ឬ ២,២លីត្រ។
ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ទេនោះ រាងកាយរបស់យើងនឹងខ្វះជាតិទឹក ហើយវាអាចធ្វើឲ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។