ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ដំឡូងបារាំងស្ងោរធម្មតា មានគុណប្រយោជន៍ អាចបញ្ចុះទម្ងន់បាន!

02-May-2019 04:04 PM

រូបភាព


ដោយ: Uddam

១-គ្រប់គ្រងទម្ងន់៖ការទទួលទានដំឡូងបារាំងស្ងោរ ពិតជាល្អពិសេសណាស់សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យស្អាត ការពារការធាត់ និងអាចបញ្ចុះទម្ងន់បានថែមទៀតផង ដោយវាអាចជួយកាត់បន្ថយចំណង់អាហារផ្សេងៗបានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា មានប្រយោជន៍ខាងសម្រកទម្ងន់សម្រាប់តែការទទួលទានដំឡូងបារាំងស្ងោរធម្មតាតែប៉ុណ្ណោះ ដោយមិនត្រូវលាយអំបិល ឈីស ឬប័រម៉ាយ៉ូណេសឡើយ។

២-ផ្ទុកជាតិកាកសរសៃ៖ជាតិកាកសរសៃអាហារដែលមាននៅក្នុងដំឡូងស្ងោរ អាចផ្តល់នូវថាមពលរាងកាយគ្រប់គ្រាន់ កាត់បន្ថយទម្ងន់ដែលលើស និងធ្វើឱ្យអ្នកមានកម្លាំងជាងមុនផងដែរ។៣-ស្រូបយកថាមពល និងសារធាតុចិញ្ចឹមច្រើន៖វីតាមីន B6 នៅក្នុងដំឡូងបារាំងស្ងោរ អាចជួយកាត់បន្ថយជាតិស្ករ នៅក្នុងសារធាតុ កាបូអ៊ីដ្រាត និងប្រូតេអ៊ីនច្រើនលើសលុប ថែមទាំងជួយបង្កើនថាមពលរាងកាយផងដែរ។

៤-ជំនួយប្រព័ន្ធរំលាយអាហារ៖ចលនាពោះវៀនដំ និងចលនាពោះវៀន ជាប់ពាក់ព័ន្ធទៅនឹងសុខភាពប្រព័ន្ធរំលាយអាហារ។ ដូច្នេះការទទួលទានដំឡូងបារាំងស្ងោរពិតជាល្អខ្លាំងណាស់ សម្រាប់ជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស