ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែខាងបញ្ចុះកំដៅ និងជំងឺស្ត្រីច្រើនមុខទៀត !!

18-Apr-2019 09:31 AM

រូបភាព


ដោយ: Uddam

ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែដែលយើងមិនបានដឹងជួយធ្វើអោយស្រ្តីមានគភ៌ បញ្ចុះសម្ពាធឈាម ព្យាបាលធ្លាក់សព្យាបាលក្តៅក្នុង គេងលក់ស្រួល ជាបន្លែដ៏មានឱជារស

+ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។
+ការប្រើប្រាស់ជាឱសថៈ
តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។


ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។
ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ
ជាថ្នាំបញ្ចុះសម្ពាធឈាម ផ្កាវាបានបង្ហាញអោយដឹងថា មានសកម្មភាពទៅលើប្រពន្ធ័ សរសៃប្រសាទកណ្តាល ( CNS ) ដែលចុះខ្សោយផងដែរ។


ប្រភពៈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦
ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។


ត្រួយរបស់វាខ្ចីៗគេអាចយកមកធ្វើជាបន្លែ និងអន្លក់យ៉ាងឆ្ងាញ់ផងដែរ ជាពិសេសធ្វើចលនាបេះដូងដើរស្រួល សរសៃឈាមរីកធំ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត