ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ញ៉ាំអាហារណាដែលមិនកើតជំងឺទឹកនោមផ្អែម?

23-Feb-2019 10:28 AM

រូបភាព


ដោយ: Uddam

-តាមការស្រាវជ្រាវឲ្យដឹងថា មនុស្សដែលទទួលទានអាហារប្រភេទម្ស៉ៅ និងស្ករច្រើន មានអត្រាប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម បន្ថែមឡើង២៨ភាគរយ ខណៈមនុស្សដែលទទួលទាននំប៉័ង ធ្វើពីម្ស៉ៅ ខាត់ឲ្យស គុយទាវ បាយ អង្ករសម្រឹត ដែលខាត់ឲ្យស ឬអាហារប្រភេទម្ស៉ៅខាត់ឲ្យស មានអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម បន្ថែមឡើង ៧៨ភាគរយ។ដូច្នេះ ដើម្បីបន្ថយអត្រាប្រឈម នឹងជំងឺទឹកនោមផ្អែម ត្រូវផ្លាស់ប្តូរទម្លាប់ទទួលទានដូចជា ៖– ជំនួសឲ្យការទទួលទាន នំប៉័ង គុយទាវ មី បាយ ដែលធ្វើពីអង្ករ ឬម្ស៉ៅដែលខាត់ឲ្យសនោះ គួរងាកមកទទួលទានប្រភេទដែលធ្វើពីអង្ករ ឬម្ស៉ៅធម្មតា ដែលមិនបានឆ្លងកាត់ការសម្រឹត ឬខាត់ឲ្យស ហើយត្រូវទទួលទានជាមួយ បន្លែ ផ្លែឈើ ដែលមិនផ្អែមខ្លាំង ដើម្បីឲ្យជាតិកាកសរសៃ (Fiber) ចូលទៅរារាំងការបឺត ស្រូបយកជាតិស្ករ ។– ផ្អាកទទួលទានផ្លែឈើ ដែលមានរសជាតិផ្អែមខ្លាំង ដូចជាទុរេន ,មៀន, គូលែន,ឡុងកុង ។ល។ទទួលទាន អាហារប្រភេទសណ្តែកឲ្យបានច្រើន ដូចជា សណ្តែកដី សណ្តែកខៀវ …។ ព្រោះសណ្តែក មានជាតិកាកសរសៃអាហារ(Fiber) ប្រភេទរលាយក្នុងទឹកខ្ពស់ ជួយឲ្យការបឺតស្រូវជាតិស្ករ យឺតឡើង ។- ព្យាយាមហាត់ប្រាណជាប្រចាំ ដើម្បីឲ្យរាងកាយ ដុតបំផ្លាញ ថាមពល បានកាន់តែល្អ

សម្រួលអត្ថបទដោយ៖ខ្ទឹមស