ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ

30-Aug-2018 11:31 AM

រូបភាព


ដោយ: Uddam

ឈូកដុះក្នងបឹងបួរ ត្រពាំង អាចមានអាយុជាច្រើនឆ្នាំ។ ឈូកមានច្រើនប្រភេទ និងពណ៌ដែលនិយមដាំគឺ ស និង ស៊ីជំពូ។
ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ មិនត្រឹមតែបរិភោគជាចំណីអាហាទេ តែអាចជួយដល់ជំងឺជាច្រើនដែលយើងនឹកស្មានមិនដល់។

ឈូកត្រូវបានជនជាតិចិននិយម និងមានជំនឿរាប់ពាន់ឆ្នាំមកហើយ ចាត់ជាឱសថសួគ៌ ជាពិសេសគឺគ្រាប់ឈូក និងបណ្តូលតែម្តង។
ក្នុងគ្រាប់ឈូកស្រស់ ឬស្ងួត បរិបូណ៌ដោយ Carbohydrate , Proteine , Vit A VitB1 B2B3 B6B9 , Calcium , Phosphorus , Potassium , Sodium , ដែក , សង្កសីជាដើម ។


-គ្រាប់ឈូកមានគុណសម្បត្តិ សម្រាប់បំប៉នកម្លាំង ជាពិសេសអ្នកទើបងើបពីឈឺថ្មីៗ អស់កម្លាំងល្ហិតល្ហៃ ឬសម្រាប់ស្ត្រីមានផ្ទៃពោះ ។
-រូបមន្តសម្រាប់កាត់បន្ថយសម្ពាធឈាម បន្ថយជាតិខ្លាញ់ក្នុងឈាម បំប៉នគ្រាប់ឈាម បំបាត់ឈឺក្បាល
វិលមុខ គឺយកស្លឹកហាន់ ដាក់ទឹកល្មមលិច ស្ងររ ១០- ១៥ នាទី ពិសារ១ថ្ងៃ ៣ដង។-ផ្កាឈូកស ស្ងោរយកទឹកពិសា ដើម្បីបំប៉នកម្លាំង និងបំបាត់ញរ័ទ្រូង ..
-គ្រាប់ ជួយបំប៉នសរសៃប្រសាទ ខួរក្បាល


-បណ្តូលគ្រាប់ឈូកឆុងទឹកពិសាបំបាត់ស្ត្រេស គេងមិនលក់
-ជាពិសេសគ្រាប់ឈូក មានប្រសិទ្ធភាពក្នុងការប្រឆាំងរ៉ាឌីកាល់សេរី
-ប្រឆាំងជំងឺមហារីក និងពន្យឺតភាពចាស់


-ជំងឺថ្លើម រលាកថ្លើម ពិសាគ្រាប់ឈូកស្រស់ កុំខ្ចីពេក ១ថ្ងៃ ២០ ទៅ ៣០គ្រាប់ទាំងបណ្តូល
-ជួយបំប៉នស្បែកមិនឲ្យជ្រីវជ្រួញ
-បណ្តូលគ្រាប់ឈូកបរិបូណ៌ដោយសារធាតុ Methycorypalline ជួយពង្រីកសរសៃឈាម សម្រួលដំណើរឈាមរត់ និងសម្រួលដល់ចលនាបេះដូង ផងដែរ ។


-( ឆុងទឹកក្តៅ ញ៉ាំ១ថ្ងៃ ៣ដង )
-បំបាត់អាការៈក្តៅក្នុង បំប៉នសួត បំប៉នថ្លើម បំប៉នតម្រងនោម
-ពិសាគ្រាប់ឈូកកាត់បន្ថយការរលាកពោះវៀន ។ល។


រូបមន្តធ្វើទឹកគ្រាប់ឈូក គុណប្រយោជន៍ បំប៉នកម្លាំង និងសម្រស់ក្មេងជាងវ័យ
គ្រឿងផ្សំ៖
១- គ្រាប់ឈូកចាស់ ឬទុំ ស្ងោរផុយ ១/ ២ ពែង
២- ស្ករសរ ១/២ ពែង ៣- ទឹកឆ្អិន ៣ពែង និង​ ៤- ទឹកកក


វិធីធ្វើ៖
-ស្ងោរគ្រាប់ឈូកចាស់ ឬទុំ រហូតផុយល្អ បេះសំបកចេញឲ្យស្អាត
-ដាក់ទឹកឆ្អិន ដាក់ស្ករ ទឹកកក ចូលម៉ាស៊ីនក្រឡុករហូតហ្មត់ ចាក់ចូលកែវជាការស្រេច។

ចំណាំ ៖ ឈូក ឬគ្រាប់ឈូក ជាអាហារ សម្រាប់បរិភោគ មិនមែនជាឱសថព្យាបាលឡើយ គ្រាន់តែមានគុណសម្បត្តិ ក្នុងការថែទាំជំងឺ និងសុខភាពសម្រស់។

រៀបរៀងដោយ ផ្កាយ និស្ស័យ

ឯកសារអះអាង អាហារជាឱសថ Thailand