ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ជីអង្កាមមានអត្ថប្រយោជន៍១០យ៉ាងនេះ ចំពោះសុខភាព(សូមចុចអានបន្ត) !!

26-Jan-2019 10:20 AM

រូបភាព


ដោយ: Uddam

១-ជៀសឆ្ងាយពីបញ្ហាក្រពះ ជីអង្កាមត្រូវបានគេស្គាល់ថាអាចយកមកប្រើសម្រាប់ព្យាបាល ប្រភេទជំងឺ ដែលទាក់ទងនឹងបញ្ហាក្រពះ ពោះវៀន និង ការឈឺចាប់ពេលមករដូវជាដើម ។ ប៉ុន្តែភ័ស្តុតាង តាមផ្នែកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថាភាគច្រើនវាត្រូវបានយកទៅប្រើ សម្រាប់ព្យាបាល ជម្ងឺរលាកពោះវៀន (IBs) ។ រោគសញ្ញាទូទៅនៃIBsត្រូវបានកាត់បន្ថយ និងបន្ថយការឈឺចាប់ ដែលបានសម្រួលដោយ ជីអង្កាម។

២-បន្ថយអាការៈតឹងច្រមុះ ជាការពិតណាស់អាការ:តឹងច្រមុះ គឺជារឿងធម្មតាមួយ ដែលបណ្ដាលមកពីជម្ងឺផ្ដាសាយនិងប្រតិកម្មអាឡែហ្ស៊ី ហើយជាទូទៅតែងតែកើតមាន ចំពោះកុមារ និងមនុស្សពេញវ័យដូចគ្នា ដោយសារតែ ក្នុងជីអង្កាមមានផ្ទុកនូវសារជាតិ មេនតុលដែលមានជាតិត្រជាក់ប្រហើរ។ជាងនេះទៅទៀត ជាតិមេនតុលនេះ គឺជាធាតុដ៏សំខាន់ នៅក្នុងថ្នាំផ្តាសាយ និងអាឡែហ្ស៊ី មួយចំនួនផងដែរ។ អ្នកអាចស្រូបយកក្លិន ដ៏ប្រហើរ របស់វា ដើម្បីបំបាត់ការតឹងច្រមុះ។

៣-ជួយក្នុងការរំលាយអាហារ ជីអង្កាម មិនគ្រាន់តែមានសារ:ប្រយោជន៍ ជួយកាត់បន្ថយបញ្ហាក្រពះនោះទេ ប៉ុន្តែវាក៏ជួយជំរុញលំហូរ ទឹកប្រមាត់។ជាពិសេស ការបន្ថែមជីអង្កាមចូលទៅ ក្នុងតែ វានឹងជួយជំរុញ ដល់ការរំលាយអាហារ បានយ៉ាងឆាប់រហ័ស។

៤-សុខភាពស្បែក៖ជីអង្កាមគឺជាឱសថដែលត្រូវបានគេប្រើធ្វើជាក្រែមយូរយារណាស់មកហើយ។ក្រែមជីអង្កាម ក៏ត្រូវបានប្រើសំរាប់ព្យាបាលជំងឺបន្ទាលត្រអាក និងកន្ទួលផងដែរ។វាមិនត្រឹមតែមានប្រសិទ្ធភាព ចំពោះស្បែកនោះទេក៏អាចបង្ការកុំឲ្យកើតមានបញ្ហាស្បែកផងដែរ។

៥-ប្រមូលអារមណ្ម៍បានល្អ៖ការសិក្សាមួយឲ្យដឹងថាជីអង្កាមមានទំនាក់ទំនងជាមួយនឹងការចងចាំ។ជាញឹកញាប់នៅពេលដែលអ្នក ដកដង្ហើមចូល ជាមួយនឹងក្ចិនដ៏ប្រហើរ របស់ ជីអង្កាម វានឹងជួយបង្កើនសមត្ថភាព នៃការចងចាំ និងការផ្ដោតអារម្មណ៍បានល្អ ទៀតផង។

៦-ជួយកាត់បន្ថយជម្ងឺរបេង៖តើអ្នកដឹងទេជីអង្កាមមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលវាជួយឲ្យអ្នកដែលមានជម្ងឺរបេង មានភាពប្រសើរឡើង។ការសិក្សាបានបង្ហាញដែរថា ការស្រូបយកក្លិន ប្រេងជីអង្កាម អាចជួយក្នុងការទប់ស្កាត់ការកើតមានឡើងវិញនៃជម្ងឺនេះ។

៧-ការពារប្រឆាំងនឹងមហារីក និងដុំសាច់៖ ជាក់ស្ដែងជីអង្កាម មិនត្រឹមតែមានសារ:ប្រយោជន៍ជួយការពារនិងព្យាបាលរោគពោះវៀនប៉ុណ្ណោះទេ តែក៏ជួយការពារប្រឆាំងនឹងមហារីកសួតស្បែកនិងពោះវៀនធំ ផងដែរតាមរយ:សារជាតិមានក្នុងជីអង្កាម។

៨-ផ្ដល់ការថែទាំមាត់ធ្មេញៈ ជីអង្កាមជាធាតុផ្សំសកម្មនៅក្នុងផលិតផលប្រើប្រាស់សម្រាប់ ធ្មេញបំផុត។វត្តមាននៃជីអង្កាមក្នុងសុខភាពមាត់ វាជួយការពារការពុកធ្មេញនិងធ្វើឲ្យខ្យល់ដកដង្ហើមបុរិសុទ្ធ ។

៩.ព្យាបាលអាការ:ឈឺក្បាល៖ ប្រេងជីអង្កាម មានប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការព្យាបាលអាការ:ឈឺក្បាល។ដោយគ្រាន់តែយកប្រេង ទៅម៉ាស្សានៅលើថ្ងាសនិងសៀតផ្កាអ្នកនឹងមានអារម្មណ៍ធូរស្រាល និង ស្រស់ស្រាយឡើងវិញ។ ពិសេសនោះអ្នកអាចស្រូបក្លិនវាបាន ដែលនឹងទទួលបាននូវលទ្ធផល ដ៏មានប្រសិទ្ធភាព។

១០-កាត់បន្ថយការឈឺសាច់ដុំ៖ ការឈឺសាច់ដុំគឺបញ្ហាទូទៅមួយផ្សេងទៀត របស់មនុស្សគ្រប់វ័យ ហើយជាមួយគ្នានេះអ្នកអាចម៉ាស្សាប្រេងជីអង្កាម នៅកន្លែងដែលមានការឈឺចាប់សាច់ដុំ ពីព្រោះវា មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពឈឺចាប់។ជម្រើសម៉្យាងទៀតអ្នកអាចបន្ថែមបន្តក់ដំណក់ប្រេងជីអង្កាមមួយចំនួនចូលទៅក្នុងទឹកសម្រាប់ងូត ដើម្បីបន្ថយការឈឺចាប់បាន ដោយខ្លួនឯង។