ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើឆាបន្លែគ្រប់មុខ

29-May-2019 04:07 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: សាច់ជ្រូក ២០ក្រាម (ហាន់ស្តើងល្មម), ផ្កាខាត់ណា ស្នៀតពោត ការ៉ុត (ហាន់ ឬចិតតាមចំណូលចិត្ត), ផ្សិតក្រៀម ៣-៥ (ត្រាំទឹកឲ្យរីក), ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអុីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹក ១ស្លាបព្រាបាយកន្លះ។

វិធីធ្វើ:

១.ដាក់ដាំទឹកឲ្យពុះ រួចដាក់ការ៉ុត និងផ្កាខាត់ណាស្រុះឲ្យទន់បន្តិច រួចស្រង់ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមសចិញ្រ្ចាំចូល រំលីងឲ្យឈ្ងុយ រួចដាក់សាច់ចូល ឆាឲ្យឆ្អិនបន្តិច

៣.បន្ទាប់មកដាក់បន្លែទាំងអស់ និងផ្សិតក្រៀមចូលឆា ៣-៤ត្រឡប់ សឹមដាក់ទឹក ទឹកស៊ីអុីវ ទឹកប្រេងខ្យង និងស្ករសចូល ឆាច្របល់ឲ្យសព្វចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ