ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

ងាយៗវិធីដាំជីរអង្កាមដោយប្រើកញ្ច្រែង

18-Jan-2019 11:14 AM

រូបភាព


ដោយ: Uddam

១.ការរៀបចំសម្រាប់ដាំ

-ជ្រើសយកខ្នែងដែលល្អ

-បេះស្លឹកចេញខ្លះ ទុកត្រឹម ៣ ទៅ ៤ស្លឹក ដើម្បីកាត់បន្ថយការខ្សោះជាតិទឹកនៃជីអង្កាមនេះ។

-រៀបចំថាសមួយដែលមានរន្ធតំរៀបជាជួរសម្រាប់ដាំ រួចដាក់ក្នុងកញ្រ្ចែងមួយ។

-យកកំទេចថ្មពណ៌ស លាយជាមួយកំទេចថ្មភ្នំភ្លើង (ឬអាចសាកល្បងលាយជាមួយខ្សាច់គ្រាប់ធំ) ដាក់ក្នុងរន្ធនោះត្រឹមជាងពាក់កណ្តាលបន្តិច។

-ប្រើចន្ទាសចាប់ដើមជីអង្កាមដាក់ដាំក្នុងរន្ធ កុំអោយវាជំា ឬបាក់ខូច។

-ពេលដាំបានគ្រប់រន្ធហើយ យកវាទៅដាក់ក្នុងថាស ឬអាងដែលធំជាង ហើយចាក់ទឹកចូលអោយបានត្រឹមពាក់កណ្តាលរន្ធដែលដាំនោះ ជ្រើសរើសយកកន្លែងដែលមានពន្លឺថ្ងៃតិចៗ។

-រង់ចាំរយៈពេល ៧ ទៅ ១០ថ្ងៃ ឬសង្កេតមើលជីអង្កាមថាវាលាស់ត្រួយ ហើយទើបដាក់ជី។

-រយៈពេល ៣ ទៅ ៤សប្តាហ៍ វានឹងលូតលាស់ឡើងពេញកញ្ច្រែង ទើបយើងអាចកាត់យកទៅលក់ ឬហូបបានដូចដែលអ្នកចូលចិត្ត។

២.វិធីធ្វើទឹកជី

-យកលាមកប្រចៀវ ១គីឡូក្រាម លាយជាមួយទឹក ២០លីត្រ កូរឲ្យសព្វ រួចយកទៅហាលថ្ងៃរយៈពេល ៣ថ្ងៃ។

-បន្ទាប់មកយកទឹកជីខាងលើ លាយជាមួយទឹក ២០លីត្រ សម្រាប់ការដាំ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត