ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

ខែត្រជាក់ចឹងផ្តាសាយមែនទេ? តែបៃតងជួយបានច្រើនសំរាប់អ្នកផ្តាសាយ ….!

17-Dec-2018 08:40 AM

រូបភាព


ដោយ: Uddam

គ្មាននរណាម្នាក់មានភាពស៊ាំពីជំងឺផ្តាសាយទេ។ វីរុសប្រហែល ២០០ប្រភេទ អាចបណ្តាលឲ្យមានជំងឺផ្តាសាយដោយមានប្រភេទវីរុស RNA ជាអ្នកបង្ករោគដ៏រីករាលដាលបំផុត។ នេះជាការឆ្លងមេរោគឆ្លងដ៏ខ្លាំងដែលជះឥទ្ធិពលសំខាន់ទៅផ្នែកខាងលើនៃប្រព័ន្ធដកដង្ហើមដែលរួមមានច្រមុះ និងបំពង់ក។ វាឆ្លងភាគច្រើនតាមរយៈការក្អក និងកណ្តាស់។ 

រោគសញ្ញានៃជំងឺផ្តាសាយទូទៅរួមមាន ឈឺបំពង់ក តឹងច្រមុះ កណ្តាស់ ក្អក ក្តៅខ្លួន និងឈឺក្បាលញឹកញាប់។ រោគសញ្ញាទាំងនេះអាចមានរយៈពេលពី ២ ទៅ ១៤ថ្ងៃ។ យ៉ាងណាក៏ដោយមនុស្សភាគច្រើនបានធូរស្រាលឡើងវិញក្នុងរយៈពេល ១០ថ្ងៃ។ ខាងក្រោមនេះ គឺជាអាហារពិសេសៗដែលជួយប្រឆាំងនឹងជំងឺផ្តាសាយ។

តែបៃតងមានផ្ទុកជាមួយនឹងសារជាតិប្រឆាំងនឹងរោគមហារីកដែលប្រឆាំងនឹងជំងឺក៏ដូចជាប្រឆាំងនឹងមេរោគ និងបាក់តេរីដែលវាមានគុណសម្បិត្តជួយប្រឆាំងនឹងជំងឺផ្តាសាយ។ ដូចនេះដែរតែបៃតងជួយបង្កើនប្រព័ន្ធភាពស៊ាំជាទូទៅ និងបង្កើនល្បឿននៃការរំលាយអាហារ។ ទទួលទានតែបៃតង ២ ឬ ៣ពែង ជារៀងរាល់ថ្ងៃ ដើម្បីបង្ការឬប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ។

អ្នកក៏អាចបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំ ដើម្បីបង្កើនរសជាតិប៉ុន្តែជៀសវាងការបន្ថែមទឹកដោះគោ។ នៅពេលទទួលទានតែ ព្យាយាមស្រូបយកចំហាយទឹក វានឹងជួយកាត់បន្ថយការកកស្ទះ និងបន្ធូរដល់ច្រមុះ។