ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

កំពុងបារម្ភមុខកើតមុនខ្ទុះមានសាច់? 

30-Apr-2019 03:11 PM

រូបភាព


ដោយ: Uddam

ប្រសិនបើអ្នកមានកង្វល់អំពីបញ្ហានេះ សូមងាកមកប្រើរបស់ធម្មជាតិងាយរកទាំងនេះវិញ។

១-ប្រទាលកន្ទុយក្រពើមានវីតាមីនអាចកម្ចាត់សន្លាក និងព្យាបាលស្បែកមុខ។ លាបលើស្បែកទុក ៣០ នាទីសឹមលាងមុខ។២-ម្សៅ Baking Soda ត្រូវបានគេប្រើប្រាស់នៅចង្ក្រានផ្ទះបាយ ក៏ដូចជាផលិតផលថែសម្រស់ផងដែរ។ វាមានតួនាទីកម្ចាត់សន្លាកនិងព្យាបាលស្បែកដែរ។ លាយទឹកបន្តិចជាមួយនឹងម្សៅនេះ (លាយតាមការគួរ) លាបលើផ្ទៃមុខទុកចោល ៣ នាទី សឹមលាងមុខចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។៣-ក្រមួនប្រេងដូង ដួស ១/៤ ស្លាបព្រាកាហ្វេមកលាបលើផ្ទៃមុខ ម៉ាស្សាតិចៗជាការស្រេច។៤-ត្រសក់មានវីតាមីន A និង C និងម៉ាញ៉េស្យូម ជួយព្យាបាលសន្លាករបស់មុន។ កាត់ស្ដើងៗបិទលើមុខទុកចោល ៣០ នាទីសឹមលាងមុខជាមួយនឹងទឹកត្រជាក់។៥-ទឹកឃ្មុំ លាបលើមុខទុកចោល ៣០ នាទី ប្រើប្រាស់ជាប្រចាំដើម្បីថែសម្រស់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស