ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ការបរិភោគយ៉ាអួរនៅពេលយប់ល្អចំពោះសុខភាព!

18-Feb-2019 02:33 PM

រូបភាព


ដោយ: Uddam

១-ជំនួយការរំលាយអាហារៈ អ្នកមានផ្លូវរំលាយអាហារខ្សោយ ឬ ចង់បង្កើនមុខងាររំលាយអាហារគួរ បរិភោគយ៉ាអួរជាប្រចាំ ។២- ទប់ស្កាត់មហារីកៈ យ៉ាអួរ មានផ្ទុកបាក់តេរីមានប្រយោជន៍ច្រើន អាចជួយទប់ស្កាត់វត្តមានរបស់ កោសិកាមហារីក ។៣- បន្ថយកូឡេស្តេរ៉ូលៈ ស្ត្រីនៅវ័យអស់រដូវនឹងមានបរិមាណ កូឡេស្តេរ៉ូលកើនខ្ពស់សន្សឹមៗ ។ បរិភោគយ៉ាអួរនឹងជួយស្ថិរភាព បរិមាណកូឡេស្តេរ៉ូលក្នុងសរីរាង្គ ។ បង្កើនបាក់តេរីមាន ប្រយោជន៍, បន្ថយបាក់តេរីអាក្រក់បាក់តេរីក្នុងយ៉ាអួរភាគច្រើន ជាបាក់តេរីមានប្រយោជន៍ចំពោះ ផ្លូវពោះវៀន ។ បរិភោគយ៉ាអួរជា ប្រចាំជួយឱ្យបាក់តេរីទាំងនេះ ធ្វើ សកម្មភាពស្ថិរភាពទន្ទឹមនោះកម្ចាត់ បាក់តេរីអាក្រក់ចេញ ។៤- ជំនួយការព្យាបាលទល់ លាមកៈ យ៉ាអួរជំរុញទឹករំអិល ពោះវៀន, ទប់ស្កាត់អាការទល់ លាមក ។
៥- បង្កើនសុខភាពសម្រាប់ អ្នកទន់ខ្សោយៈ អ្នកមានរាងកាយ ទន់ខ្សោយ, ទ្រុឌទ្រោម អាច បរិភោគបន្លែយ៉ាអួរ ដើម្បីលើក-កម្ពស់ប្រព័ន្ធអង្គបដិបក្ខសរីរាង្គ ទប់ស្កាត់ជំងឺតម្កាត់ ។+ពេលណាគួរបរិភោគយ៉ាអួរ?អ្នកជំនាញការជីវជាតិទូន្មាន គួរបរិភោគក្នុងអំឡុងពេលប្រមាណពី ៣០នាទីទៅ២ម៉ោង ក្រោយពេលបាយល្ងាច ។ ពួកអ្នកជំនាញការឱ្យ ដឹងថា ពីម៉ោង១២យប់ ដល់ព្រឹកជាពេលវេលា ដែលបរិមាណកាល់ស្យូម ក្នុងឈាមធ្លាក់ចុះទាបបំផុត, ពេលនេះល្អបំផុតសម្រាប់ការស្រូបយក កាល់ស្យូមក្នុងអាហារ ។ អំឡុងពេលនេះ បណ្តាកត្តារារាំងការស្រូប យកកាល់ស្យូម របស់សរីរាង្គមាន តិចបំផុត ។ នោះជាមូលហេតុដែល គួរបរិភោគយ៉ាអួរនៅពេលយប់ ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស