ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

ការចិញ្ចឹមបង្កងក្នុងលូស៊ីម៉ង់និងក្នុកាធុនជ័រ ជាវិធីងាយៗដែលបងប្អូនមិនចាំបាច់មានស្រះទឹកធំ !!

09-Apr-2019 12:17 PM

រូបភាព


ដោយ: Uddam

វិធីនេះងាយស្រួលចិញ្ចឹមជាលក្ខណៈគ្រួសារ និងលក់បានថ្លៃ
សូមជួយចែករំលែកបន្តដល់បងប្អូនកសិករយើងផង!

*ការរៀបចំស្រះចិញ្ចឹម៖
-មានលូស៊ីម៉ង់ឬកាធុនជ័រ

-ពូជបង្កងទឹកសាប

-ទុយោជ័រសំរាប់កាត់ខ្លីៗងោយបង្កងដេក

-ម៉ូទ័រ12វ៉ុលតូចមួយ

-ទុយោជ័រតូចៗសំរាប់ធ្វើប្រព័ន្ធដូរទឹក-ល-។

+ការរៀបចំចិញ្ចឹម៖
-ដាក់ទឹកចូលត្រាំលូឬកាធុនជ័រនិងដាក់ពូជបង្កងចូល

-ត្រូវដាក់ទុយោជ័រដែលកាត់ ដុំថ្ម និងកូនចកតូចដើម្បីបង្កើតជាជំរកនិងចំណីដល់បង្កង

-ត្រូវរៀបចំប្រព័ន្ធឲ្យទឹកវិលប្រមាណ១៥២០នាទីក្នុងមួយថ្ងៃនិងត្រូវផ្លាស់ប្តូរទឹកចេញនៅពេលឃើញថាវាមិនសូវល្អដោយបូមចេញពាក់កណ្តាលហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ។


+ការផ្តល់ចំណី៖
-យើងអាចឲ្យចំណីវា ២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច
-ប្រភេទចំណីដែលអាចឲ្យវាស៊ីបានមានដូចជា ជន្លេនក្រហម សាច់ដូងខ្ចីល្មម កូនត្រីតូចៗផ្សេងៗនិងអាចឲ្យវាស៊ីបន្លែខ្លះ។


-យើងអាចផលិតចំណី១បែបទៀតគឺ យកកន្ទក់ លាយជាមួយត្រីដែលគេកិនរួច យកល្បាយស្មើគ្នា រួចយកលាយជាមួយប្រេងរុក្ខជាតិ រួចដាក់ក្នុងកញ្ច្រែងឲ្យវាស៊ី ដែលអាចជួយឲ្យវាឆាប់ធំធាត់ និងអាចទិញចំណីទីផ្សារខ្លះ។


-អាចបូមទឹកផ្លាស់ប្តូររាល់៣អាទិត្យម្តងជាការប្រសើរដើម្បីឲ្យបង្កងមានសុខភាពល្អ ដោយបូមចេញពាក់កណ្តាលហើយដាក់ទឹកល្អចូលឲ្យស្មើរដើមវិញ។
– រយៈពេលប្រមាណ ៧ខែ យើងអាចប្រមូលផលវាបាន។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។