‎របៀបធ្វើផាក់លូវ‬!!ឆ្ងាញ់!!

2190

‎របៀបធ្វើផាក់លូវ‬‪+‎គ្រឿងផ្សំ‬៖- ត្រជៀកជ្រូក អណ្ដាតជ្រូក ពោះវៀន ( មានច្រើនមុខតាមការចូលចិត្ត )
– គ្រឿងផាក់លូវ- គ្រាប់ផ្កាចន្ទ័ គល់ស្លឹកគ្រៃ រំដេង – ស្ករត្នោត ទឹកប្រេងខ្ចង អំបិល ម្សៅស៊ុប‪+‎វិធីធ្វើ‬៖
– យកសាច់ជ្រូកគ្រប់មុខទាំងអស់ យកមកលាងអោយស្អាត ( ច្របាច់ទឹកអំបិល កោសចេញនៅជាតិរំអិលដែលមាននៅក្នុង ពោះរៀននឹងអណ្ដាយជ្រូកឲ្យស្អាតល្អ … ។ល។ ) រួចទុកមួយអន្លើរ
– ដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង ទុកអោយក្តៅ រួចដាក់ ស្ករត្នោតនឹងគ្រាប់ផ្កាចន្ទ័ចូល កូរអោយសព្វរៀងឈ្ងុយបន្តិច ទើបដាក់គ្រឿងផាក់លូវចូល រួចបន្តកូរអោយឡើងក្រហម ( ប្រើភ្លើងតិចៗដើម្បីកុំអោយខ្លោច )– បន្ទាប់មកទើបដាក់សាច់ទាំងអស់ចូល ច្របល់ចុះច្របល់ឡើងអោយសព្វ ទើបដាក់ទឹកប្រេងខ្ចង អំបិល ម្សៅស៊ុប ( បើស្ងួតដាក់ទឹកបន្តិច ) រំងាស់អោយចូលជាតិបន្តិច ទើបដាក់ទឹកចូល រួចទុកអោយពុះ ភ្លក់មើលអោយល្មម ( កុំអោយប្រៃពេក )
– បន្តរំងាស់អោយផុយសាច់ នឹងរៀងរីងទឹកអស់ សាច់ឡើងក្រហម ទើបស្រង់សាច់ចេញ រួចជាការស្រេច ។
របៀបធ្វើគឺស្រដៀងនឹងខ គ្រាន់តែផាក់លូវគេរំងាស់អោយរៀងអស់ទឹកបន្តិច។សម្រួលអត្ថបទដោយ៖ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here