​សំណាបដើម​ថ្លោស​ល្អ​ ស្ទូងឆាប់លូតលាស់ ខាងក្រោមជាគន្លឹះខ្លះៗពីវិធីធ្វើអោយសំណាបដើមធំៗ…!!

61

ដើម្បី​ទទួលបាន​សំណាប​ថ្លោស​ល្អ​សម្រាប់់​យក​ទៅ​ស្ទូងសូម​ណែនាំ​អោយកសិករ​សាកល្បង​អនុវត្តតាម បច្ចេកទេស​ទាំង៩ដូចខាងក្រោម៖

១.រើស​យក​តែ​គ្រាប់​ពេញ​សុទ្ឋ​ល្អ​ទៅសា​បដោយ​រើស​ចេញ​នូវ​គ្រាប់​ដែល​មាន​ពណ៌និង​រាង​ខុសធម្មតា​ចោល។កសិករ​អាច​ត្រូវ​ចំណាយពេល​ច្រើន​បន្តិច​មែនតែ​ការប្រើ​ពូជ​សុទ្ឋ​ល្អនាំ​អោយ​កសិករ​ទទួល​បាន​ផល​ច្រើន ហើយ​លក់​ស្រូវ​បាន​ថ្លៃ​ទៀតផង។​

២.យក​គ្រាប់​ដែល​រើស​ហើយទៅ​ត្រាំ​ជាមួយ​ទឹក​មាន​ជាតិ​ស្តៅ(​ទឹក​ដែល​ត្រាំ​ជា​មួយ​គ្រាប់​សំបក​ឬ​ស្លឹក​ស្តៅ​)ដើម្បី​ជួយ​ការពារ​គ្រាប់​ពី​ការបំផ្លាញពី​សត្វល្អិត​ផ្សេងៗ។​

៣.រៀបចំ​ថ្នាលសំណាប​គោកដូច​រង​ស្ពៃ ដើម្បី​ជៀសវាង​កុំអោយ​សំណាប​លិច​ទឹក ដែល​នាំ​ឱ្យ​វា​លូ​តរាង​វែង (​លូត​តែ​កំពស់​តែ​មិនសូវ​រីក​ទទឹង​)។​

៤.ប្រើ​ជីកំប៉ុស ឬ​ដីមមោក​ព្រៃ(​ដីស្រទាប់លើ​នៅក្នុង​ព្រៃ​)ឬ​គុម្ពោត​ព្រៃ​ឱ្យ​បាន​ច្រើន។ជីកំប៉ុស​នាំឱ្យ​ដី​ផុស​ហើយ​សើម​បាន​ល្អ​ដែល​ជា​អំណោយផល ដល់​ការលូតលាស់ របស់​សំណាប។​

៥.សាប​ស្តើង​ជាង​ធម្មតា​ដើម្បី​ឱ្យ​ដើម​សំណាប​និមួយៗ​ដុះ​រីក​មាឌ​ទទឹង​បានល្អ (​សំណាប​ថ្លោស​) ។​

៦.ក្រោយពេល​សាប​ហើយ​គ្រប​ដី​ដោយ​ប្រើ​ស្លឹកឈើ(​ប្រើ​ទាំង​ស្លឹក​ទាំង​មែក​)ហើយ​ដក​ស្លឹកឈើ​ចេញ​ពេល​សំណាប​ចាប់ផ្តើម​ដុះ។

៧.ដកសំណាប​នៅ​កន្លែង​ដែល​ចង្អៀត​ពេក​ចេញ​ខ្លះ។​

៨.ស្រោច​ទឹក​បន្ថែម​ប្រៀប​ដូច​ស្រោច​កូន​ស្ពៃ​ក្នុងករណី​អត់​មាន​ភ្លៀង។គេ​គួ​រលាយ​ទឹក​ជាមួយ​ទឹកនោមគោ​ក្នុង​បរិមាណ​១​ចែក​១០(​ទឹក​នោម​ដែល​ទុក​ឱ្យ​កាច់បាន​ជាង​៧​ថ្ងៃ​)ដើម្បី​ជំរុញ​ការលូតលាស់​បន្ថែម។​

៩.នៅពេល​ដកសំណាប​ទៅ​ស្ទូងដក​តែ​ដើម​សំណាប​ថ្លោស​ជាងគេទៅ​ស្ទូង​បាន​ហើយ។​

​លោក​បណ្ឌិត​យ៉ងសាំង​កុមារប្រធាន​អង្គការ​សេ​ដាក​មាន​ប្រសា​ស​ន៏​បញ្ជាក់បន្ថែម​ថាក្នុងចំណោម​បច្ចេកទេស​ទាំង ៩ ខាងលើ​នេះ​កសិករ​អាច​ជ្រើសរើសមួយ​ណា​មក​អនុវត្ត​ក៏​បាន​ដែរ តែ​ការ​ផ្តុំ​ចូលគ្នា​បាន​ច្រើន​ចំណុច នាំមក​នូវ​ផល​ល្អ​ជាង​ការអនុវត្ត​បាន​តិច​ចំណុច។

​ទោះ​ក្នុង​ករណី​យ៉ាងណា​ក៏​ដោយ​កសិករ​គួរ​អនុវត្ត​អោយបាន​នូវ​ចំណុច​ទី​១និង​ទី​៩​គឺ​រើ​សីស​តែគ្រាប់​ល្អៗ​ទៅ​សាបនិង​សំណាប​ថ្លោស​ទៅ​ស្ទូង ដែល​អាច​ទទួលបាន​ផល​ល្អ៕

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here