ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

​វិធី​ព្យាបាល​ហើមពោះ​តឹង​ណែន​!

13-Feb-2019 03:54 PM

រូបភាព


ដោយ: Uddam

គន្លឹះ ខ្លះៗដែលអ្នកអាចសាកល្បងបានដើម្បីបំបាត់ការហើមពោះ -ញ៉ាំផ្លែចេក ៖ បើសិនជាពោះអ្នកឧស្សាហ៍ហើមក្រោយពីញ៉ាំអាហាររួច ការញ៉ាំផ្លែចេកប្រហែលជាអាចជួយ ឲ្យអាការនេះធូរស្រាលវិញបាន ។ ហេតុផលមួយនៅពីក្រោយរឿងនេះដោយសារតែ ផ្លែចេកជាប្រភពដ៏ល្អបំផុតនៃជាតិប៉ូតាស្យូម ដែលអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនផង ហើយបន្ថយការហើមពោះទៀត ។ ផ្លែឈើមួយនេះផ្ទុកទៅដោយអាស៊ីតអាមីណេ ដែលអាចបញ្ចេញជាតិទឹកដ៏ច្រើនចេញពីក្នុងខ្លួន ដូច្នេះការហើមពោះក៏ស្រាកស្រាន្តទៅវិញដែរ ។-ទឹកក្រូចឆ្មារ ៖ អ្វីដែលផ្តល់ភាពអស្ចារ្យទៅលើក្រូចឆ្មារនោះគឺថាវាមានសមត្ថភាពភ្ញោចអង់ស៊ីមក្នុងក្រពះ ដើម្បីជួយដល់ការរំលាយអាហារ ។ បើសិនជាអ្នកច្រើនតែមានអាការហើមពោះមែន ចូររៀបចំទឹកក្តៅ ឧណ្ហៗមួយកែវ ហើយចាក់ទឹកក្រូចឆ្មារចូលក្នុងនោះដើម្បីទទួលទានទៅ ។ ភេសជ្ជៈមួយនេះមានសមត្ថភាពច្រោះជាតិសូដ្យូមដែលលើ ចេញពីរាកងាយ ហើយវាមិនត្រឹមតែជួយបន្ថយការហើមពោះទេ តែក៏អាចបន្ថយការហើមដៃ មុខ និងជើងផងដែរ ។-ម៉ាស្សាពោះ ៖ ការម៉ាស្សាពោះអាចជួយបន្ធូរសម្ពាធដែលស្ថិតនៅចំកណ្តាលពោះ ដូច្នេះវានឹងជួយជំរុញខ្យល់ចេញពីក្នុងពោះបានដែរ ។ វាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ការហើមពោះ ហើយគ្មានផល រំខានអ្វីទៀត ។-បន្ថយការញ៉ាំកាហ្វេ ៖ ការញ៉ាំកាហ្វេអាចធ្វើឲ្យខ្យល់ចាល់ក្នុងក្រពះបាន ដោយសារតែវាអាចបង្កើនចំនួនអាស៊ីត ក្នុងប្រព័ន្ធរំលាយអាហារ ហើយបង្កការរលាកថែមទៀត ។យ៉ាងណាមិញមនុស្សយើងភាគច្រើនពិបាកនឹងបំបាត់ការញ៉ាំកាហ្វេណាស់ ដូច្នេះអ្នកអាចកាត់បន្ថយវាបានត្រឹមមួយ កែវក្នុងមួយថ្ងៃអីគ្រប់គ្រាន់ហើយ។សម្រួលអត្ថបទដោយ៖ខ្ទឹមស