​វិធីកែខៃ​ដើម​ក្រូចឆ្មារ​ឆាប់​ផ្លែ​និង​ទទួលបាន​ផល​ច្រើន

560

+សម្ភារ​ត្រូវមាន
-​កាំបិត ឬ​កន្ត្រៃ​ទុក​សម្រាប់​កាត់​មែក​ក្រូចឆ្មារ​
-​​ខ្លាញ់​គោ​+វិធី​ធ្វើ​៖
-​យក​កាំបិត ទៅ​អង្កន់​សំបក ក្រឡឹង​ជុំវិញ​ដើម​ក្រូចឆ្មារ (​ដាំ​ដោយ​មែក​) ដែល​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ ចំនួន​៣​កន្លែង ចន្លោះ​កន្លះ​តឹក​ពីគ្នា និង​កម្ពស់​៥​តឹក​ទៅមួយ​ម៉ែត្រ​ពី​ដី​-​ក្រោយ​អង្កន់​រួច ត្រូវ​យក​ខ្លាញ់គោ លាប​ចំ​កន្លែង​ដែល​អង្កន់​នោះ ដើម្បី​បន្ថយ​ការចេញ​ជ័រ​
-​កញ្ចុំ​ផ្កា​របស់​ក្រូចឆ្មារ អាច​មាន​ផ្លែ​ពី​៥​ទៅ​៧​ផ្លែ បន្ទាប់​ពី​អង្កន់​រួច​​*ចំណាំ
-ការអនុវត្ត​បែបនេះ គឺ​ពិតជា​ធ្វើឱ្យ​ដើម​ឆាប់​ផ្លែ និង​បាន​ផល​ច្រើន តែ​អាច​ធ្វើឱ្យ​ដើម​ក្រូចឆ្មារ​អន់ ។ ដូច្នេះ ដើម្បី​កុំឱ្យ​ដើម​ក្រូចឆ្មារ​ចុះ​អន់​ខ្លាំងពេក យើង​ត្រូវ​មាន​ការថែទាំ​វា​ឱ្យបាន​ដិតដល់ ដូច​ជា​ការ​ស្រោច​ទឹក ដាក់​ជី លាមក​សត្វ ជាដើម ។ ការដាក់​ជី និង​បន្ថែម​ទឹក​ស្រោចស្រព គួរតែ​អនុវត្ត​មុនពេល​ចេញ​ផ្កា​មួយខែ ។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here