៥ចំនុច ដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានអាហាររួចភ្លាម វាអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន!

429

ជាការពិតណាស់សកម្មភាពមួយចំនួន  ដែលអ្នកធ្វើជាទម្លាប់រៀងរាល់ថ្ងៃ  ក្រោយពេលទទួលទានអាហាររួចនោះ អាចបង្កជាបញ្ហាគ្រោះថ្នាក់ដល់សុខភាពបាន។ ក្រោយពីទទួលទានអាហារ តើរឿងអ្វីខ្លះដែលយើងមិនគួរធ្វើ ខាងក្រោមនេះនឹងបង្ហាញប្រាប់អ្នក ៥ចំនុច៖

 

១. បរិភោគផ្លែឈើ

ពេលវេលាល្អបំផុតក្នុងការទទួលទានផ្លែឈើ គឺមុនពេលទទួលទានអាហារ ឬពោះទទេ ពីព្រោះតែផ្លែឈើ មានផ្ទុកទៅដោយអង់ស្ស៊ីមជាច្រើនប្រភេទ រួមទាំងជាតិស្ករដែលទាមទារពេលវេលាជ្រាបចូលរាងកាយយូរ ជាពិសេសទទួលទានទាំងមិនទាន់បរិភោគអាហារ អាចជួយឲ្យរាងកាយរបស់អ្នកទាញយកសារធាតុចិញ្ចឹមបានល្អជាង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានក្រោយអាហាររួច វាអាចបង្កជាអាការៈភើរ ពិបាករំលាយអាហារ និងក្រហាយដើមទ្រូង។

 

២. ទទួលទានទឹកតែ

អ្នកគួរតែចៀសវាងទទួលទានទឹកតែ ក្រោយពេលបាយល្ងាចរួច ពីព្រោះវាអាចរារាំងរាងកាយអ្នក មិនឲ្យស្រូបយកជាតិដែកបានរហូតដល់ ៨៧% ឯណោះ ដោយសារទឹកតែមានអាស៊ីត Tannic ដែលចងជាប់នឹងជាតិដែក និងប្រូតេអ៊ីនក្នុងអាហារដែលអ្នកទទួលទាន។  កង្វះជាតិដែកនឹងបណ្តាលឲ្យអ្នកខ្វះឈាម ត្រជាក់ដៃត្រជាក់ជើង ខ្សោយ  និងគ្មានកម្លាំងកំហែង។

 

៣. ងូតទឹក

ការងូតទឹកភ្លាមៗ បន្ទាប់ពីការទទួលទានអាហាររួចភ្លាមៗនោះ អាចបណ្តាលឲ្យលំហូរឈាមត្រង់បរិវេណប្រអប់ជើង និងប្រអប់ដៃឡើងខ្ពស់ និងបែរជាធ្វើឲ្យលំហូរឈាមក្នុងក្រពះចុះទាបវិញ។ បញ្ហានេះនឹងបណ្តាលឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ និងធ្វើឲ្យអ្នកពិបាកទទួលទានអាហារនៅពេលក្រោយៗ។

 

៤. គេង

ប្រសិនបើអ្នកចូលគេងភ្លាម បន្ទាប់ពីទទួលទានអាហាររួច អ្នកនឹងមិនទទួលបានផាសុកភាពឡើយ ជាពិសេសមានអារម្មណ៍ថាហើមពោះ ឬករណីធ្ងន់ធ្ងរអាចឈានដល់រលាកក្រពះ។ ជាងនេះទៅទៀត ការសិក្សារបស់បានបង្ហាញថា អ្នកដែលមិនទម្លាប់ចូលគេងភ្លាម បន្ទាប់ពីញ៉ាំអាហាររួច មានហានិភ័យប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលទាបជាង។ ហេតុនេះអ្នកត្រូវទទួលទានមុនចូលគេងយ៉ាងតិច ២ម៉ោង ទើបជាការល្អ។

 

៥. ការជក់បារី

ការជក់បារី គឺមិនល្អសម្រាប់សុខភាពស្រាប់ទៅហើយ ប៉ុន្តែការទម្លាប់ជក់បារីភ្លាមៗក្រោយពីទទួលទានអាហាររួច  អាចបណ្តាលឲ្យសារជាតិនីកូទីនក្នុងបារី ចងជាប់ទៅនឹងអុកស៊ីសែនសម្រាប់រំលាយអាហារ ដូច្នេះអ្នកនឹងប្រឈមមុខនឹងការកើតជំងឺមហារីកខ្ពស់ជាងធម្មតា។  បើយោងតាមការសិក្សាមួយចំនួនបានបង្ហាញថាការជក់បារីមួយដើម ក្រោយពេលទទួលទានភ្លាម ស្មើនឹងជក់បារី ១០ដើមឯណោះ ហេតុនេះអ្នកនឹងប្រឈមជាមួយជំងឺមហារីកសួត  និងមហារីកពោះវៀនខ្ពស់ជាក់ជាមិនខាន។

 

សរុបមកនេះជាសកម្មភាពដែលអ្នកមិនគួរធ្វើភ្លាម បន្ទាប់ពីទទួលទានអាហាររួចឡើយ។ ប៉ុន្តែកុំបារម្ភអី! អ្នកអាចរក្សាគម្លាតពេលវេលាខ្លះ មុនពេលអ្នកធ្វើសកម្មភាពខាងលើនេះ ទើបជាការល្អ និងមិនប៉ះពាល់ដល់សុខភាព។

 

សម្រួលអត្ថបទដោយ៖ SP

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here