ឱសថអាយុវឌ្ឍនៈ វល្លិ៍បណ្ដូលពេជ្រត្រាំនឹងទឹកឃ្មុំ

852

ឱសថអាយុវឌ្ឍនៈ វល្លិ៍បណ្ដូលពេជ្រត្រាំនឹងទឹកឃ្មុំ ទាំងជាឱសថបុរាណខ្មែរ  ស្រុកខ្មែរក៏សំបូរវល្លិ៍បណ្ដូលពេជ្ររកបានងាយ វិធីធ្វើក៏ងាយៗ។

រុក្ខជាតិ៖ វល្លិ៍បណ្ដូលពេជ្រ

ព្យាបាល៖ បំបាត់រោគនានា ជាពិសេសជួយបំបាត់រោគតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព និងជួយធ្វើអោយចរន្តឈាម និងខ្យល់ដើរបានស្រួលមិនឈឺចុកចាប់ហត់នឿយក្នុងរាងកាយបានល្អទៀតផង ។

វិធីធ្វើ និងប្រើប្រាស់៖

-យកដើមវល្លិ៍បណ្ដូលពេជ្រស្រស់ៗមកលាងទឹកអោយស្អាត

-ហាន់ ឬចិញ្ច្រាំជាកង់ខ្លីៗប្រមាណ មួយទៅពីរថ្នាំងដៃ

-ត្រាំជាមួយនឹងទឹកឃ្មុំពិតៗ ទឹកឃ្មុំដែលបានពីធម្មជាតិពិតៗ ត្រាំទុករក្សាយ៉ាងតិច ១៥ ថ្ងៃ

-ទទួលទាន មួយថ្ងៃ ១-២ កង់ មុនពេលចូលគេង។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here