ឱសថព្យាបាលរោគទឹកនោមប្រៃ

1664

*តើជំងឺទឹកនោមប្រៃជាអ្វី?
ជំងឺទឹកនោមប្រៃ គឺជាការបញ្ចេញសារជាតិមិនធម្មតា ដែលកើតឡើងដោយសារជំងឺអ្វីមួយនៅក្នុងទឹកនោម ដែលជាតិប្រូតេអ៊ីននៅក្នុងទឹកនោម មានលើសពី ៥០មីលីក្រាមក្នុង២៤ម៉ោង ព្រោះជាទូទៅ ទឹកនោមបញ្ចេញបានតិចជាង៣០មីលីក្រាមប៉ុណ្ណោះក្នុង ២៤ម៉ោង។ ជាធម្មតា វត្ដមានជំងឺទឹកនោមប្រៃនេះបានបង្ហាញខ្លួន ឬត្រូវរកឃើញនៅពេលដែលអ្នកជំងឺមកជួបគ្រូពេទ្យពេលមានអាការហើម និងជំងឺរលាកតម្រងនោម។
*ជំងឺទឹកនោមប្រៃបែងចែកជា៣ប្រភេទផ្សេងគ្នា ៖
១. ជំងឺទឹកនោមប្រៃកើតឡើងដោយសារធម្មជាតិ គឺជាទឹកនោមប្រៃដែលកើតឡើងតិចជាង៥០មីលីក្រាមក្នុង២៤ម៉ោង
២. ជំងឺទឹកនោមប្រៃកើតឡើងដោយសារការងើបអង្គុយ ឈរ ឬដេក គឺជាជំងឺដែលកើតឡើងតាមរយៈជំងឺផ្សេងៗមួយចំនួនបូកផ្សំចូលគ្នា
៣. ទឹកនោមប្រៃស្ដែងចេញឱ្យឃើញពីអាការអ្នកជំងឺ ដូចជារលាកតម្រងនោម ខ្សោយតម្រងនោម ឬហើមជាដើម។


*មូលហេតុដែលបង្កឱ្យមានជំងឺទឹកនោមប្រៃ
ជំងឺនេះជាទូទៅកើតឡើងដោយខ្លួនឯង ឬក៏អាចកើតមានឡើងដោយសារជំងឺដទៃទៀត ឧទាហរណ៍ដូចជា ករណីជំងឺទឹកនោមផ្អែម ជាទូទៅបានផ្ដល់នូវផលវិបាកទាំងនេះ។ ព្រោះបើមិនធ្វើការព្យាបាលទប់ស្កាត់ វាអាចធ្វើឱ្យខូចតម្រងនោម ហើយក៏កើតមានជំងឺទឹកនោមប្រៃចេញមក។ ជំងឺទឹកនោមប្រៃជាទូទៅគេច្រើនហៅថា ជំងឺរលាកតម្រងនោម។

*រោគសញ្ញាជំងឺទឹកនោមប្រៃ
អ្នកជំងឺទឹកនោមប្រៃ មុនដំបូងមានរោគសញ្ញាហើម ហើយអ្នកជំងឺមានអាការហេវហត់ គ្មានកម្លាំងកំហែង ចុះខ្សោយផ្លូវភេទ ហើយអ្នកជំងឺបញ្ចេញទឹកនោមច្រើន អាចមានប្រូតេអ៊ីនលើសពី៥០មីលីក្រាមក្នុង២៤ម៉ោង។ អ្នកខ្លះមិនបានចាប់អារម្មណ៍ថាខ្លួនមានជំងឺនេះឡើយ លុះឈានដល់កម្រិតមួយធ្ងន់ធ្ងរ សុខភាពចុះខ្សោយខ្លាំង ទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបដឹងថាខ្លួនមានជំងឺទឹកនោមប្រៃ។


*ផលប៉ះពាល
– ធ្វើឱ្យតម្រងនោមចុះខ្សោយ បណ្ដាលឱ្យខូចក្រលៀន ហើយធ្វើឱ្យមានបញ្ហាដល់ដំណើរការ នៃសរសៃឈាមបេះដូង សរសៃខួរក្បាល ក្រពះ និងពោះវៀនជាដើម
– ក្នុងករណីដែលមិនអាចព្យាបាលបាន អ្នកជម្ងឺប្រឈមមុខនឹងការបាត់បង់ជីវិត។


*ជំងឺដែលអាចប្រឈមជំងឺទឹកនោមប្រៃ
– ទឹកនោមផ្អែម
– ជំងឺស្បែក Lupus
– ជំងឺ Amyloidosis


– ជំងឺតម្រងនោមផ្សេងៗទៀត
– ប្រើប្រាស់ថ្នាំ Nonsteroidal Anti-inflammatory Drugs និងថ្នាំសម្លាប់មេរោគ
– រួមទាំងជម្ងឺឆ្លងមួយចំនួនទៀត ដូចជា ជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទ B, C និងជំងឺគ្រុនចាញ់ជាដើម។

**រូបមន្តធម្មជាតិព្យាបាលរោគទឹកនោមប្រៃ
ព្យាបាលជំងឺ៖ ទឹកនោមប្រៃ
រុក្ខជាតិ៖
-ផ្លែច័ន្ទគិរីទុំ (ផ្លែអំពឹលទឹកបារាំង)


-ដើមបន្លែផ្អែម(ដើមឆៃយ៉ា)


-ដើមអំពៅខ្មៅ


វិធីធ្វើ និងប្រើប្រាស់៖
-យកផ្លែច័ន្ទគិរី ៣ផ្លែ មួយផ្លែកាច់ជា ៣កំណាត់
-យកដើមបន្លែផ្អែម(ដើមឆៃយ៉ា)ប្រវែង១ចង្អុលដៃៗ ៣កង់ រួចដំឱ្យរាងទក់តិចៗ
-ដើមអំពៅខ្មៅ៣ថ្នាំងកាត់ជាកង់ៗ


-យកមកដំទឹកហូប ៣ឆ្នាំងដូរថ្នាំចេញម្តង
-ដាក់ថ្មីធ្វើដូចគ្នាដដែល
-ព្យាបាលពី ១ ទៅ ៣សប្តាហ៍។


*តំណម តមហូបប្រៃខ្លាំង ទាកាប៉ា គ្រឿងសមុទ្រ សាច់គោ ផ្សិត។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ពីប្អូន មហា មង្គល
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here