ឱសថពិសេសព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ

1751

ព្យាបាល៖ ដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ។ ​​ការ​ដុះសាច់ច្រមុះ ជា​រឿង​ធម្មតា វា​មិនមែន​ជា​សាច់​មហារីក​នោះទេ ហើយ​វា​មាន​រាង​ដូច​ដំនក់ទឹកភ្នែក​ដែល​ដុះ​នៅក្នុង​ច្រមុះ ឬ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ ដែល​ជា​កន្លែង​បើក​ចូលទៅ​ក្នុង​ប្រហោង​ច្រមុះ​។​

​ជាទូទៅ វា​តែងតែ​ជាប់​ទាក់ទង​ជាមួយនឹង​ជំងឺ​អា​លែ​ក​ស៊ី ឬ​ជំងឺហឺត​។ ការ​ដុះសាច់ច្រមុះ​អាច​គ្មាន​រោគសញ្ញា​អ្វី​នោះទេ ជាពិសេស ប្រសិនបើ​វា​នៅ​តូច ហើយ​វា​មិន​តម្រូវ​អោយ​មាន​ការព្យាបាល​នោះទេ​។ ប៉ុន្តែ ការ​ដុះសាច់ច្រមុះ​ដែល​មាន​ទំហំ​ធំ​អាច​រាំងស្ទះ​ការបង្ហូរ​ទឹក​ពី​ប្រហោង​ឆ្អឹង​ធម្មជាតិ​។ នៅពេល​ដែល​ទឹករំអិល​ស្ទះ​ច្រើនពេក​នៅក្នុង​ប្រហោង​ឆ្អឹង វា​អាច​ក្លាយទៅជា​ការបង្ក​រោគ ដែល​ធ្វើអោយ​បរិមាណ​ទឹក​កាន់តែ​ច្រើនឡើងៗ ហើយ​ប្តូរ​ទៅ​ជា​ពណ៌​បៃតង​លាយ​លឿង និង​ខាប់​នៅក្នុង​ច្រមុះ និង​បំពង់​ក​។​

​រោគសញ្ញា​នៃ​ការ​ដុះសាច់ច្រមុះ​រួមមាន ៖ ​ការស្ទះ​ច្រមុះ តឹង​ច្រមុះ​​ ​កណា្ដ​ស់


-​ ​មាន​ដុំ​សាច់​រាង​តំណក់ទឹក​នៅ​បំពង់ក ហៀរ​សំបោរ ឈឺ​មុខ​ ថយ​ចុះ​សមត្ថភាព​ក្នុងការ​ស្រង់ក្លិន​


-​ ​បាត់បង់​ការដឹង​ក្លិន​ បាត់បង់​ការដឹង​រស​ជាតិ ​រមាស់​នៅ​ជុំវិញ​ភ្នែក ​ការឆ្លង​មេរោគ​រ៉ាំរ៉ៃ​នៅ​ក្នុង​ច្រមុះ​។

រុក្ខជាតិ៖ ស្លឹកម្រះព្រៅ។

ម្រះព្រៅ គឺជាដើមរុក្ខជាតិមួយប្រភេទ មានស្លឹកពណ៌បៃតងខៀវស្រងាត់ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើន តែងតែប្រើវាធ្វើជាគ្រឿងផ្សំមុខម្ហូប ដ៏ឆ្ងុយឆ្ងាញ់។ ស្លឹកម្រះព្រៅ មិនត្រឹមតែជាគ្រឿងផ្សំមុខម្ហូបដ៏គួរឱ្យចង់ទទួលទានប៉ុណ្ណោះទេ ស្លឹកម្រះព្រៅក៏ជាឱសថធម្មជាតិ ដ៏ស័ក្តសិទ្ធិផងដែរ ក្នុងការព្យាបាលជំងឺផ្សេងៗ។

សូមបងប្អូនឈប់កើតទុក្ខទៀតទៅ ឱសថខាងក្រោមអាចជួយ ព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ បាន។ សូមជួយចែករំលែកបន្តដើម្បីឱ្យអ្នកជំងឺនេះបានដឹងផង

វិធីធ្វើ៖យកស្លឹកម្រះព្រៅ មកច្របាច់ឈ្លីឲ្យម៉ត់។


វិធីប្រើ និងព្យាបាល៖ យកទឹកវាបន្តក់ចូលច្រមុះ ម្ខាង១ដំណក់ ឬបុកនៅក្នុងផ្តឹលយកសំឡីត្បាល់ត្រចៀក ច្រលក់មកលាបក្នុងច្រមុះ។ សំរាប់អ្នករលាកធ្ងន់ធ្ងរ ធ្វើ១ថ្ងៃ2ដង ពេលព្រឹក និងមុនពេលចូលគេងយប់។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here