ឱសថបូរាណធម្មជាតិព្យាបាលក្រពះពោះវៀន និងទល់ឆ្អល់ពោះ

1201

អាការហើមពោះ គឺជាអ្វី?
អាការហើមពោះបង្កឡើងដោយសារតែប្រដាប់រំលាយអាហារមិនដំណើរការល្អ និងក្រពះកិនអាហារមិនម៉ដ្ឋល្អ មិនអាចចែករំលែកទៅឱ្យសរីរាង្គផ្សេងៗបាន។ ម្យ៉ាងទៀតអាការហើមពោះនេះ អាចបណ្ដាលមកពីការទទួលទានអាហារមិនត្រឹមត្រូវ ឬអាហារខូចគុណភាព អាហារសល់ និងពោរពេញទៅដោយមេរោគ។

មូលហេតុអ្វីដែលបណ្ដាលឱ្យមានអាការហើមពោះ?
មានហេតុផលច្រើនយ៉ាងដែលបង្កឱ្យលោកអ្នកមានអាការហើមពោះ ដូចជា
-ការទទួលទានអាហារ ឬភេសជ្ជៈណាដែលមានជាតិហ្គាសឬអាស៊ីតច្រើន

-ការទទួលទានសាច់ច្រើនក៏អាចបង្កឱ្យមានអាការហើមពោះដែរ ព្រោះនៅពេលដែល អាហារធ្វើដំណើរមកដល់ក្រពះ ក្រពះពិបាកកិនហើយជាតិសាច់នៅដុំៗ ដល់ពេលក្លាយជាលាមក បញ្ចេញចោលធ្វើឱ្យពិបាកបន្ទោរបង់ ក៏ចាប់ផ្ដើមមានអាការចុកពោះ ហើយក្លាយមានអាការហើមពោះ

-លោកអ្នកដែលអង្គុយធ្វើការងារច្រើន ពោះវៀនមិនអាចធ្វើចលនាបត់បែនបានល្អ បណ្ដាលឱ្យស្ទះខ្យល់ក៏អាចធ្វើឱ្យហើមពោះបានដែរ
-បងប្អូនមួយចំនួនទៀតមានជំងឺរាករូសហើយនៅពេលដែលប្រើប្រាស់ថ្នាំដើម្បីទប់ស្កាត់ជំងឺរាកមិនបានត្រឹមត្រូវ បែរជាទល់ខ្យល់វិញ បញ្ហានេះក្លាយទៅជាអាការ ហើមពោះ
-អាចបណ្ដាលមកពីការស្ទះពោះវៀន ឬអាចមកពីការរលាកស្រោមពោះដែលទុកយូរ។

រោគសញ្ញានៃអាការហើមពោះមានអ្វីខ្លះ?
តឹងពោះ ឆ្អល់ពោះ ចុកពេញពោះ ហើយនៅពេលដែលលោកអ្នកគោះឮសំឡេងដូចវាយស្គរ។ រោគសញ្ញាបែបនេះលោកអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះអាចបណ្ដាលមកពីលោកអ្នកមានជំងឺផ្សេងៗទៀត ដូចជា ជំងឺក្រពះ ជំងឺពោះវៀនធំ ដែលឈឺរ៉ាំរ៉ៃទើបតែចាប់ផ្ដើមរើឡើងវិញ បន្ទាប់ពីលោកអ្នកទទួលទានចំណីដែលមានជាតិហ្គាស និងអាស៊ីតច្រើន ព្រោះថាអាហារទាំងនេះបានជំរុញឱ្យមានអាការហើមពោះ ដោយបង្កក្លាយទៅជាជំងឺផ្សេងៗទៀត។

ខាងក្រោមនេះជារូបមន្តព្យាបាលក្រពះពោះវៀន និងទល់ឆ្អល់ពោះតាមបែបធម្មជាតិ៖

ព្យាបាល៖ ក្រពះពោះវៀន និងទល់ឆ្អល់ពោះ

រុក្ខជាតិ៖ វល្ល៍ត្រដិត សំបកគក្រមុំដែលមិនទាន់ផ្លែ និងសំបកស្វាយចន្ទី


វិធីធ្វើ និងប្រើប្រាស់៖
-យកទាំងបីមុខ ហាលឱ្យស្ងួត ឬប្រើស្រស់ក៏បាន (បរិមាណសូមមើលតាមរូប)
-ដាំទឹកពិសា។

“វល្ល៍ត្រដិត សំបកគក្រមុំដែលមិនទាន់ផ្លែ សំបកស្វាយចន្ទី ជាថ្នាំក្រពះពោះវៀនពូកែណាស់បើបងប្អូនមានជំងឺក្រពះសូមរកដើមថ្នាំនេះដាំហូបចុះ ខ្ញុំឈឺមើលអស់លុយច្រើនមិនជាទេទើបតែដាំថ្នាំនេះហូបបានជាហើយ”

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ Mak Ah Tey

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here