ឱសថបូរាណខ្មែរព្យាបាលឈឺរោយតាមរាងកាយ និងស្ពឹកស្រពន់

1280

អាការៈស្ពឹកស្រពន់កើតមកពីកម្លាំងសម្ពាធសង្កត់សរសៃប្រសាទ និងរារាំងដំណើរឈាមរត់។ នៅពេលកម្លាំងសម្ពាធនោះបាត់អស់ទៅវិញ ឈាមនឹងត្រឡប់មកហូរដូចធម្មតា។ ការមានអារម្មណ៏ស្ពឹកៗ គឺមានអារម្មណ៏ដូចត្រូវម្ជុលចាក់ដូច្នោះ ព្រោះអុកសីុហ្សែន និងគ្លុយកូសវិលត្រឡប់មកកាន់សរសៃប្រសាទនោះឯង។ អាការៈនេះអាចកើតឡើងបានគ្រប់កន្លែងនៅលើរាងកាយ​ តែភាគច្រើននៅលើដៃ ជើង បាតដៃ នឹង បាតជើង ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលមិនប៉ុន្មាននាទីទេ តែបើមិនបាត់ទេអាចមានបញ្ហា។

ឯខាងក្រោមនេះជារូបមន្តខ្មែរបូរាណយើងក្នុងការព្យាបាលអាការៈឈឺរោយតាមរាងកាយ និងស្ពឹកស្រពន់៖

ព្យាបាលជំងឺ៖ ឈឺរោយតាមរាងកាយ និងស្ពឹកស្រពន់
ប្រភេទរុក្ខជាតិ៖ សង្កែ


វិធីធ្វើ និងវិធីប្រើប្រាស់៖
-ស្លឹកហាលឱ្យស្ងួតដាំទឹកផឹក១ថ្ងៃ ព្យាបាល ឈឺរោយតាមរាងកាយ
-ឫស ហាលឱ្យស្ងួតដាំទឹកផឹក១ថ្ងៃ ព្យាបាល ស្ពឹកស្រពន់។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here