ឱសថបុរាណធម្មជាតិព្យាបាលឈឺឆ្អឹងជំនី ឈឺទ្រូង ដួលប៉ះទង្គិច

242

ព្យាបាល៖ ឈឺឆ្អឹងជំនី ឈឺទ្រូង ដួលប៉ះទង្គិច

រុក្ខជាតិ ៖ ត្បាល់ដែក


ការព្យាបាល ៖ ឈឺឆ្អឹងជំនី ឈឺទ្រូង ដួលប៉ះទង្គិច


វិធីធ្វើ និងប្រើប្រាស់ ៖
– យកឫសហាលឱ្យស្ងួត
– កម្រិតប្រើ ១៥-២០ក្រាម យកទៅដាំផឹកផឹកសម្រាប់មួយថ្ងៃ ។

លក្ខណៈរុក្ខជាតិ ៖ តិណជាតិដុះជាគុម្ពរស់បានយូរឆ្នាំ មានឫសវែង មានពណ៌ស ទំហំ២-៣ម.ម មាន ជាតិទឹកច្រើន
ស្លឹក ៖ ដុះចេញពីឫស ទងវែង រាងផ្លែលំពែងទ្រវែងមានទ្រនុងស្របច្រើនរាងជាឆ្នូតៗ។
ផ្កា ៖ កញ្ចុំផ្ការាងជាកួរវែងប្រវែង ៨-១៥ស.ម។ផ្កាស្ថិតនៅផ្នែកខាងលើ២ភាគ៣នៃទង។ ផ្កានីមួយៗមានទងប្រវែង១-៣ម.ម មានកេសរ៦ជាប់គ្នា។ ផ្កានៅខែ១១

 


កន្លែងដាំដុះ៖ ដុះនៅតំបន់ព្រៃភ្នំ ដែលមានដីសើម ក្រោមដើមឈើធំ មាត់ជ្រោះ ។ល។
រសជាតិ ៖ រសផ្អែម សាប។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here