ឱសថធម្មជាតិរូបមន្តបុរាណព្យាបាលហើម គ្រេច ថ្លោះ

1522

ចំពោះបងប្អូនដែលមានបញ្ហាហើម គ្រេច ថ្លោះដៃជើង ឬផ្នែកណាមួយនៃរាងកាយ ដោយសារការដួលប៉ះទង្គិច អាចសាកល្បងប្រើប្រាស់រូបមន្តធម្មជាតិនេះ៖


ធាតុផ្សំ៖
-មើមពន្លៃ ១គីឡូ

-ដើមគ្រលែងវែកទាំងស្លឹក កន្លះគីឡូ

-ស្រាស


របៀបធ្វើ
-លាងពន្លៃ និងគ្រលែងវែកឲ្យស្អាត ហើយបុកឲ្យម៉ដ្ឋ យកស្រាសមក

-ចាក់ស្រាសចូលក្នុងល្បាយឱ្យលិចពន្លៃនិងដើមគ្រលែងវែកបន្តិច ។


វិធីប្រើប្រាស់
-យកមករិតកន្លែងហើម គ្រេច ឬថ្លោះ ឬយកថ្នាំនេះមកបំពោក ហើយរុំ ក៏បាន តែបើបំពោករុំ កន្លះម៉ោងត្រូវស្រាយចេញម្តង។

ចំពោះបងប្អូនដែលមិនស្គាល់ដើមគ្រលែងវែក ខាងក្រោមជាព័ត៌មានបន្ថែមទាក់ទងនឹងដើមនេ៖
-លក្ខណៈរុក្ខជាតិ ៖ ជាស្មៅដើមរឹង ដុះត្រង់ មានកំពស់ពី២០-៦០សម។ ដើមចាស់ពណ៌សលឿង
ដើមខ្ចីមានរោមខ្លីៗ។
-ស្លឹក ៖ ទោលរាងស៊ុត ឬស៊ុតទ្រវែងទោលឬស្រូចចុងបន្តិច។ ដុះទង់ទង ខ្វែងទិសផ្ទៃខាងលើ
រលោងផ្ទៃខាងក្រោមគគ្រាត។
-ផ្កា ៖ កញ្ចុំផ្កាមានទងវែង ចេញនៅខាងចុងជាខ្នែង ផ្ការាងជាបំពង់ខាងចុងមាន៥ត្របក ពណ៌ផ្កា
ឈូក បែកទៅម្ខាង២ ដូចត្រចៀកទន្សាយ និងម្ខាងទៀត ៣ត្របកមានត្របកចំកណ្ដាលធំ
មានពណ៌អុចៗរីកបណ្ដាក់គ្នាពីក្រោមទៅលើ។


-ផ្លែ ៖ ជាផ្លែស្ងួត រាងដូចក្បាសត្វពស់ មានប្រវែង១០១៥មម ទទឹង៣-៤មម រីកធំផ្នែកចុង។ គ្រាប់
ពណ៌ត្នោតសំប៉ែត។
-កន្លែងដាំដុះ ៖ មានដុះនៅកន្លែងដីសើម តំបន់ភ្នំ។
-ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។


-ការព្យាបាល ៖ ដាំផឹកព្យាបាលធ្លាក់ស ឈឺចង្កេះ ឈឺសន្លាក់ដៃជើង ទាស់កូនខ្ចី។ ប្រើខាងក្រៅបុកបំពោក
គ្រេចថ្លោះ បាក់ឆ្អឹង ហើមសន្លាក់ បូស ពិស។
-កំរិតប្រើ ៖ ស្រស់ប្រើពី ៣០-៥០ក្រាម ដាំផឹក។ ស្ងួតប្រើពី១៥-២០ក្រាម ដាំផឹក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here