ឱសថធម្មជាតិរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង

1427

ជួយព្យាបាលរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង យ៉ាងពិសេស!

និយមន័យ​រដូវទៀង និងរដូវ​មិនទៀង

ជាធម្មតា​ឈាមរដូវ​ធ្លាក់មក​រៀងរាល់ខែ ខួបរដូវ​ជាមធ្យម ២៨​ថ្ងៃ គឺនៅ​ចន្លោះគម្លាត​ពី២១ ទៅ​៣៥ថ្ងៃ ហើយរដូវ​មានរយៈ​ពេល ៣ ទៅ​៤ថ្ងៃ។ ជា​ឧទាហរណ៍ ស្ដ្រីខ្លះ​មានខួប​រដូវ២៨​ថ្ងៃ រៀងរាល់២៨​ថ្ងៃគាត់​មកម្ដង ឬ៣០ថ្ងៃ​មកម្ដង។ នៅខែក្រោយ​រដូវគាត់​មកមុន​២ថ្ងៃ ឬលើស​ពី២ថ្ងៃ នុះមិនជា​បញ្ហាអ្វីទេ។ ករណី​នេះ បងប្អូនស្ដ្រី​មិនបាច់មាន​ការព្រួយ​បារម្ភទេ។ ករណីខួប​រដូវមក​លើសពី​៣៥ថ្ងៃ ឬតិចជាង​២១ ថ្ងៃ យើង​ហៅថា រដូវមិន​ទៀង។ ការធ្លាក់​ឈាមរដូវ​មានច្រើន​បែបច្រើន​សណ្ឋាន។ ស្ដ្រីត្រូវដឹង​ថារដូវមិន​ទៀងបែប​ណា ដែលយើង​ចាត់ទុកថា​ជារឿង ធម្មតា និងរដូវ​មិនទៀង​ប្រភេទណា ដែលយើង​ចាត់ទុកថា ជារឿង​មិនធម្មតា។

ប្រភេទរដូវ​មិនទៀង

មានកត្ដា​មួយចំនួន ដែលធ្វើឱ្យ​រដូវស្ដ្រីមក​មិនទៀង​ទាត់។ ការទទួល​ទានអាហារ​មិនគ្រប់​គ្រាន់ ជាមូលហេតុ​នាំឱ្យមិនមាន​រដូវ។ ការព្រួយ​ចិត្ដច្រើន​ពេក សប្បាយ​ចិត្ដពេក និងការមាន​អារម្មណ៍មិន​ធម្មតា ក៏នាំឱ្យ​រដូវរបស់​ស្ដ្រីមកមិន​ទៀងទាត់​បានដែរ។ ម្យ៉ាង​ទៀត រដូវ មិនទៀង​អាចបណ្ដាល​មកពីការប្រើ​ប្រាស់ថ្នាំពេទ្យ​មួយចំនួន។ ប្រការដែល​នឹងរៀបរាប់​ខាងក្រោម​នេះ ជាប្រការ​ដែលរដូវស្ដ្រី​មកមិនទៀង មានលក្ខណៈ​មិនធម្មតា ស្ដ្រីគួរមាន​ការកត់សម្គាល់​ផងដែរ។

– រដូវធ្លាក់​ញាប់ ៖ ខួប​រដូវខ្លី ការមក​រដូវមានរយៈ​ពេលពី១៨ ទៅ២១​ថ្ងៃម្ដង តែចំណុះ​ឈាមរដូវ​មកប៉ុនគ្នា ហើយរយៈ​ពេល៣ ទៅ៤ថ្ងៃ​ក៏ដូចគ្នា​ដែរ។ លក្ខណៈ​នេះ គឺមិន​ធម្មតាទេ ស្ដ្រីត្រូវស្វែង​រកការ​ព្យាបាល។

– រដូវ​រង្វើល ៖ គឺខួប​រដូវលើស​ពី៣៥ថ្ងៃ វាអាចមាន​៤៥ថ្ងៃទើប​មករដូវម្ដង។ អ្នក​ខ្លះ៣ ឬ៤ខែ​ទើបមកម្ដង តែមករដូវ​មានរយៈ ពេល៣ ទៅ៤ថ្ងៃ​ដូចគ្នា។ ការមករដូវ​បែបនេះ មិនចាំបាច់​ធ្វើការព្យាបាល​ទេ នេះគ្រាន់តែ​ខួបរដូវ​មានរយៈពេល​វែងប៉ុណ្ណោះ។ តែវាមាន​ផលវិ បាកបន្ដិច​ត្រង់ថាគាត់ ពិបាកក្នុង​ការបង្ក​កំណើត (ពិបាក​ឱ្យមាន​កូន)។

– រដូវមក​ច្រើន ៖ រដូវមក​ជាទៀងទាត់​ធម្មតា តែរដូវ​មកម្ដងៗ​ច្រើន ធ្វើឱ្យមាន​សភាព​ស្លេកស្លាំង។ ករណី​នេះ ស្ដ្រីច្រើន​តែកើត មានជម្ងឺ​សរីរាង្គប្រដាប់​បន្ដពូជ ដូចជាជម្ងឺ​ស្បូន ជម្ងឺមហារីក​ជាដើម។ ស្ដ្រីត្រូវស្វែង​រកការព្យាបាល​ជាបន្ទាន់។

– ឈាមរដូវ​ធ្លាក់មិនស៊ី​សង្វាក់គ្នា ៖ ក្នុង​មួយខែ គាត់ធ្លាក់​ឈាមរដូវ​៣ទៅ៤ដង ករណីនេះ​ច្រើនតែកើត​មាននៅលើ​ស្ដ្រីគ្រប់ការ។ ចំពោះស្ដ្រី​នៅវ័យក្មេង​ក៏អត់មាន​បញ្ហាដែរ។ ប៉ុន្ដែចំពោះ​ស្ដ្រីចំណាស់​អាចមានជម្ងឺ​ដុំសាច់ក្នុង​ស្បូន ឬជំងឺ​មហារីក។

រដូវមិន​ទៀង ពេលចូល​វ័យអស់រដូវ

ជា​ធម្មតា ស្ដ្រីអស់រដូវ​នៅវ័យចាប់​ពី៤៥ឆ្នាំ ទៅ​៥៥ឆ្នាំ។ ប្រសិនបើ​ស្ដ្រីមករដូវ​មិនទៀង រដូវរបស់​គាត់មកក្នុង​១ខែ ពី២ទៅ​៣ដង នៅវ័យជិត​អស់រដូវ ករណី​នេះ គាត់អាចនឹង​មានជម្ងឺសរីរាង្គ​បន្ដពូជដែរ គាត់ត្រូវ​ទៅជួបគ្រូពេទ្យ​ជំនាញ។ លក្ខណៈ​សម្គាល់ថា គាត់​អស់រដូវ លុះត្រាតែ​គាត់អស់រដូវ​មួយឆ្នាំ​ពេញ ទើបហៅថា​អស់រដូវ​មែនទែន។

ខាងក្រោមនេះជាឱសថធម្មជាតិរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង !

ព្យាបាល៖ រាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង

រុក្ខជាតិ៖ ក្រវាញជ្រូក


* កំរិតប្រើ៖ យកមើមស្ងួត -៤ក្រាម ហាលឲ្យស្ងួតដាំទឹក១លីត្រផឹក ព្រឹក ថ្ងៃ ល្ងាច១កែវៗ។

– មើមវាត្រាំស្រាផឹកសម្រួលសសៃឈាមបំបាត់ឈឺចង្កេះ និងជំនួយផ្លូវភេទទៀតផង (សម្រាប់បុរស)។


– យកវាទៅលីង ហើយបុកអោយម៉ត់រួចលាយជាមួយទឹកឃ្មុំហើយសូនប៉ុនម្រាមដៃហើយញាំជាមួយទឹកក្តៅ ហើយវាក៏អាចព្យាបាលសម្រាប់អ្នកកើត ម្រេញកូនកណ្តុរបាន។


– ផ្សំជាមួយស្លាលិញ ម្លូរបៀកកំបោរ យកមកស្ដោះ ពូកែខាងព្យាបាលគ្រេចកប់ថ្លោះ ខ្លាំងណាស់ វាថែមទាំងជួយបំបាត់ការឈឺរធ្មេញថែមទៀតផងដោយដំមើមវាយកមកដាក់កន្លែងឈឺ។


**សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here