ឱសថធម្មជាតិព្យាបាល បូសដោះ ផ្សះដំបៅ

471

មកស្វែងយល់អំពីជំងឺ បូសដោះ ជាមុនសិន។

អ្វីទៅជាជំងឺបូសដោះស្ដ្រី?

ជំងឺបូសដោះស្ដ្រី គឺជាជំងឺមួយប្រភេទដែលមានការគុំខ្ទុះនៅក្នុងសុដន់ ដែលបណ្ដាលមកពីការឆ្លងរោគផ្សេងៗ ឬបណ្ដាលមកពីការមានរបួសស្នាមនៅនឹងសុដន់ ដែលកើតឡើងដោយប្រការណាមួយ។

មូលហេតុដែលបង្កឱ្យកើតជំងឺបូសដោះ
ជំងឺបូសដោះស្ដ្រីនេះ អាចបណ្ដាលមកពីកត្ដាជាច្រើនយ៉ាងដូចជា ៖
-ក្បាលសុដន់មានស្លាកស្នាម ឬរបួសដោយសារមូលហេតុផ្សេងៗជាច្រើន ដែលប៉ះទង្គិចជាមួយសុដន់

-បណ្ដាលមកពីការឆ្លងចូលនូវពពួកបាក់តេរី
-ការស្ទះរន្ធសុដន់ ដែលធ្វើឱ្យកកស្ទះទឹកដោះ
-ការរលាកកន្សោមសុដន់រ៉ាំរ៉ៃ

-បណ្ដាលមកពីអ្នកដែលធ្លាប់កើតជំងឺរបេងដោះ
-អ្នកជំងឺស្វាយក្រាបលើដោះក៏អាចបណ្ដាលឱ្យកើតជំងឺបូសដោះបានដែរ
-ចំណែកឯអ្នកជំងឺមហារីកសុដន់ក៏អាចបណ្ដាលឱ្យកើតជំងឺបូសដោះបានដូចគ្នាដែរ។

រោគសញ្ញាជំងឺបូសដោះ
ជំងឺបូសដោះស្ដ្រីបានបញ្ចេញអាការមួយចំនួនទាំងខាងក្នុងសុដន់ និងក្រៅសុដន់ដូចជា ៖
-រលាកក្រពេញសុដន់ស្រួចស្រាវ

-មានការឈឺចុកចាប់នៅខាងក្នុងសុដន់
-សុដន់មានសភាពហើមប៉ោង ហើយឡើងក្រហមនេះជាដំណាក់កាលនៃការគុំខ្ទុះ
-បើសិនជាអ្នកជំងឺចុច ឬសង្កត់លើកន្លែងគុំខ្ទុះមានការឈឺចុកចាប់ខ្លាំងហើយព្រួកៗ។

ខាងក្រោមនេះជាឱសថធម្មជាតិព្យាបាល បូសដោះ ផ្សះដំបៅ៖
ព្យាបាល៖ បូសដោះ ផ្សះដំបៅ

រុក្ខជាតិ៖ កកោះ

វិធីធ្វើ និងប្រើប្រាស់៖
-យកឫសដាំទឹកផឹក បរិមាណ ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ ព្យាបាលបូសដោះ

-អាំងសំបក បុករោយលើដំបៅ ដើម្បីឲ្យផ្សះដំបៅ

-ដុស គ្រាប់ជាមួយទឹកយកខាប់ៗបិតបូស រោគសើស្បែក។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here