ឱសថធម្មជាតិព្យាបាលរោគ ស្គមរីងរៃ ក្តៅក្នុង បាយមិនបាន សំរានមិនលក់

2942

ព្យាបាល៖ ស្គមរីងរៃ ក្តៅក្នុង បាយមិនបាន សំរានមិនលក់

រុក្ខជាតិ៖
-ស្មៅដំណេកទន្យាយដកទាំងឬស៧ដើម


-ដើមតាថុកយកមើមវា៧មើម


-ដើមត្រសក់ស្រូវ១គុម្ព ដើមត្រសក់ស្រូវ១គុម្ព


-ដើមវល្លិ៍ននោងសាញ៧ហត្ថ។


វិធីធ្វើ និងព្យាបាល៖
-យកដើមឱសថទាំងអស់មកចិញ្ច្រាំចូលគ្នា
-ហាលឲ្យស្ងួត
-យកមកដាំហូប ដាក់ថ្នាំម្តង៣ដៃល្មមដាក់ទឹក៣ផ្តឹល ឬបោយ ៣ឆ្នាំង ឬកំសៀវដូរថ្នាំម្តង។


ចំណាំ៖ ត្រូវតមកាពិ ប្រហុកផ្អកផ្ទាល់ ត្រសក់ស្រូវ ត្រយ៉ូងចេកជ្វា និងសាច់ឆ្កែ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

—–

អ្វីជាជំងឺឈាមក្តៅ??
ជំងឺមេតាប៉ូលីក ជាអ្វី?
ជំងឺមេតាប៉ូលីកមិនមែនជាជំងឺតែមួយមុខនោះទេ ជាប្រជុំជំងឺច្រើនរួមគ្នាដោយសារការប៉ះពាល់ទៅលើមេតាប៉ូលីកនៅ ក្នុងខ្លួនមនុស្សម្នាក់ៗ។ មេតាប៉ូលីក គឺជាការសំយោគសារធាតុដើម្បីឱ្យដំណើរការក្នុងខ្លួនរបស់មនុស្សប្រព្រឹត្ដទៅបានបានល្អ និងធ្វើឱ្យ ជីវិតរស់នៅរបស់មនុស្សប្រកបដោយសុខុមាលភាព។ ធាតុសំខាន់ៗនៅក្នុងការធ្វើមេតាប៉ូលីកនោះរួមមានជាតិស្ករ ជាតិខ្លាញ់ ជាតិ សាច់(ប្រូតេអ៊ីន) វីតាមីន និងជាតិរ៉ែដែលមានជាតិដែក ស័ង្កសីជាដើម។ ជំងឺមេតាប៉ូលីកកើតមានដោយសារផលប៉ះពាល់ទៅលើ សារធាតុទាំងប៉ុន្មានដែលបានរៀបរាប់មកខាងលើនេះ។


មូលហេតុជំងឺមេតាប៉ូលីក

1. ជំងឺលើសជាតិស្ករ ៖ ការមិនសូវយកចិត្ដទុកដាក់ពីរបបអាហារប្រចាំថ្ងៃនិងការចូលចិត្ដទទួលទានជាតិស្ករខ្លាំងពេកជា ដើមហេតុធ្វើឱ្យលើសជាតិស្ករក្នុងឈាម។ របបអាហារមិនមានតុល្យភាព ដូចជាការបរិភោគសាច់សុទ្ធគ្មានបន្លែនិងផ្លែឈើជាដើម និងការមិនបានបញ្ចេញសកម្មភាព ឬធ្វើការហាត់ប្រាណ ធ្វើឱ្យទម្ងន់ឡើងខ្លាំង។

2. ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ៖ ការបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើននាំឱ្យធ្វើសំយោគហួសហេតុ បណ្ដាលឱ្យកើតទៅជាបញ្ហាលើសជាតិខ្លាញ់។ ការបរិភោគមិនប្រយ័ត្នប្រយែងបរិភោគច្រើនហួសហេតុជាពិសេសភេសជ្ជៈ ឬអាហារ ដែលផ្អែមពេក មិនបានធ្វើលំហាត់ប្រាណ មិនសូវបញ្ចេញសកម្មភាពជាដើមទាំងនេះអាចជាដើមចមនៃការលើសជាតិខ្លាញ់នៅក្នុង ឈាម។

3. ជំងឺលើសជាតិអាស៊ីតអ៊ុយរិច ៖ បណ្ដាលមកពីការផលិតលើស ឬបញ្ចេញចោលមិនបានល្អនៃអាស៊ីតអ៊ុយរិចដែលជា ផលិតផលចុងក្រោយនៃការធ្វើមេតាប៉ូលីក។ វាអាចបណ្ដាលឱ្យមានជំងឺម្យ៉ាងហៅថាជំងឺហ្គូតឬប្រគ្រីវដែលជាការដក់ឬការកក ជាតិអាស៊ីតអ៊ុយរិចនៅតាមសន្លាក់ ធ្វើឱ្យសន្លាក់ឈឺឬហើមច្រើនតែកើតទៅលើមនុស្សចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ។

4. ជំងឺក្រពេញអ័រម៉ូន ៖ មូលហេតុចម្បងមកពីការមិនបរិភោគអាហារក្នុងរយៈពេលយូរជាពិសេសចំពោះអ្នកដែលចង់ បានរាងស្អាតដោយមិនបរិភោគសោះ ធ្វើឱ្យរាងកាយស្គមស្គាំងខ្លាំងមិនសមនឹងកម្ពស់របស់ខ្លួនគឺជាជំងឺម្យ៉ាងដែលស្ដែងចេញជាមាន វិបត្ដិផ្លូវចិត្ដ។


រោគសញ្ញាជំងឺមេតាប៉ូលីក

រោគសញ្ញានីមួយៗស្ដែងទៅតាមផលប៉ះពាល់នៃជំងឺនីមួយៗ

1. ជំងឺលើសជាតិស្ករ ៖ មានប្រជុំរោគសញ្ញាទឹកនោមផ្អែម។ អ្នកជំងឺមានអាការដូចជាឧស្សាហ៍បត់ជើងតូច(ច្រើនដង) ការឡើង ឬចុះទម្ងន់លឿន ការស្រេកទឹក មិនសូវស្រួលខ្លួនឧស្សាហ៍កោសខ្យល់ជាញឹកញាប់ជាដើមដែលជាបញ្ហាឈានទៅបង្កជំងឺ ទឹកនោមផ្អែម។


2. ជំងឺធាត់ ឬលើសជាតិខ្លាញ់ក្នុងសរសៃឈាម ៖ អ្នកជំងឺឈឺសន្លាក់ ចុកជើងពេលធ្វើដំណើរសម្ពាធឈាមលើស ឆាប់ ហត់នៅពេលកណ្ដាលយប់ អ្នកជំងឺឧស្សាហ៍ភ្ញាក់កណ្ដាលយប់ ថប់ដង្ហើមខ្លាំងជាដើម។ បើមានសញ្ញាទាំងនេះ អ្នកជំងឺគួរមានការ ប្រុងប្រយ័ត្ន និងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។

3. ជំងឺលើសជាតិអាស៊ីតអ៊ុយរិច ៖ អ្នកជំងឺហើមជើង ឈឺមេជើង ហើមកជើង ក្ដៅឡើងក្រហម ដើរមិនរួចចុកជើងពេល យប់ ដែលគេឱ្យឈ្មោះថាជំងឺហ្គូត ឬប្រគ្រីវ។

4. ជំងឺក្រពេញអ័រម៉ូន ៖ វាបង្កឡើងដោយសារការបរិភោគតិចពេក ឬច្រើនពេក ដោយមិនពិចារណា។ ជាឧទាហរណ៍ អ្នកជំងឺស្រីម្នាក់មិនបរិភោគអ្វីសោះ ធ្វើឱ្យមានរាងស្គមខ្លាំងពេក ប៉ះពាល់ទៅដល់អ័រម៉ូនស្ដ្រីធ្វើឱ្យស្ដ្រីនោះមានរដូវមិនទៀង បាត់បង់រដូវ ច្រើនខែច្រើនឆ្នាំ។ ជួនកាលវាអាចធ្វើឱ្យស្ដ្រីឈានដល់ការប៉ះពាល់ដល់សរសៃប្រសាទឬឆ្កួតតែម្ដង តែតាមពិតបណ្ដាលមកពីជំងឺមេ តាប៉ូលីក។

សរុបមករោគសញ្ញាទាំងអស់នេះប៉ះពាល់ទៅលើសារធាតុណាមួយនៅក្នុងសរីរាង្គរបស់មនុស្សដែលធ្វើមេតាប៉ូលីកនោះ។
ប្រភព៖ ទស្សនាវដ្តី សុខភាពយើង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here