ឱសថធម្មជាតិព្យាបាលរោគរបេងខួរឆ្អឹង និងរលាកសន្លាក់ ឈឺសន្លាក់រ៉ាំរ៉ៃ ជាប្រភេទជំងឺធ្ងន់

2565

*ជំងឺរបេងឆ្អឹងជាអ្វី?

ជំងឺរបេង មានពីរប្រភេទ គឺរបេងសួត និងរបេងក្រៅសួត។ ក៏ប៉ុន្ដែវាបណ្ដាលមកពីមេរោគតែមួយដូចគ្នាដែលឆ្លងតាមរយៈផ្លូវដង្ហើមពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

ចំណែករបេងឆ្អឹងជាប្រភេទជំងឺមួយបណ្ដាលមកពីមេរោគរបេងមានឈ្មោះថាបេកា(បាស៊ីដឹកុក) ដែលកើតនៅលើឆ្អឹងខ្នងឬឆ្អឹង សន្លាក់ណាមួយនៃរាងកាយមនុស្ស។ ជំងឺរបេងឆ្អឹងមិនអាចឆ្លងទៅអ្នកផ្សេងនោះទេ។ វាអាចឆ្លងក្នុងករណីដែលអ្នកជំងឺរបេងឆ្អឹងកើត ជំងឺរបេងសួតរួមផ្សំជាមួយដែរ។ ឯការឆ្លងក៏ឆ្លងតែមេរោគដែលបណ្ដាលឱ្យកើតជំងឺរបេងសួតតែប៉ុណ្ណោះចំពោះរបេងឆ្អឹងជាការវិវត្ដ របស់មេរោគរបេងសួតដែលចូលវាយលុកឆ្អឹងនៅពេលប្រព័ន្ធភាពស៊ាំនៃឆ្អឹងចុះខ្សោយតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់ឆ្អឹងរឹងមាំ ជំងឺរបេងមិនអាចវិវត្ដទៅជាជំងឺរបេងឆ្អឹងបាននោះទេ។

 

រូបឆ្អឹងទ្រនុងខ្នងធម្មតា (រូបថតវីគីភីឌី)

រូបឆ្អឹងទ្រនុងខ្នងដែលមានជំងឺរបេងស៊ីឆ្អឹងកងខ្នង (រូបថត Collection ផ្ទាល់ខ្លួនរបស់តាស៊ីក្លូថតនៅមន្ទីរពិសោធន៏នរវិទ្យាជីវសាស្ត្រនិងតំណពូជមនុស្សរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ)

*រោគសញ្ញានៃជំងឺរបេងឆ្អឹង

រោគសញ្ញានៃជំងឺរបេងឆ្អឹងពុំមានអាការបណ្ដាលឱ្យអ្នកជំងឺក្អកដូចជំងឺរបេងសួតនោះទេដោយគ្រាន់តែអ្នកជំងឺឈឺនៅត្រង់សន្លាក់ឆ្អឹងណាមួយ ឬនៅឆ្អឹងខ្នងដែលមេរោគបេកាទៅទំនៅតែប៉ុណ្ណោះ។ រីឯរោគសញ្ញាទូទៅមានដូចជាអ្នកជំងឺក្ដៅខ្លួនស្រៀវ ស្រាញនៅពេលល្ងាច ឬយប់អស់កម្លាំង បែកញើស ស្រកទម្ងន់ ញ៉ាំបាយមិនបានជាដើម។

ដើម្បីឱ្យដឹងច្បាស់ថាមនុស្សម្នាក់ នោះកើតជំងឺរបេងឆ្អឹង ឬអត់នោះមានតែវិធីម្យ៉ាងប៉ុណ្ណោះគឺត្រូវច្រឹបឆ្អឹងកន្លែងដែលឈឺនោះទៅធ្វើតេស្ដរកមេរោគ។ ក៏ប៉ុន្ដែការ ធ្វើបែបនេះមានការលំបាក ដោយសារការធ្វើតេស្ដបែបជាលិកាវិទ្យាមិនសូវសម្បូរបែប។ ដូច្នេះនៅមានវិធីផ្សេងទៀត ដោយធ្វើរោគវិនិច្ឆ័យតាមរយៈការថតកាំរស្មីអ៊ិច ដើម្បីឱ្យឃើញពីភាពមិនប្រក្រតីរបស់ឆ្អឹងសន្លាក់ ឬឆ្អឹងខ្នងដូចជាមានការស៊ីដាច់សន្លាក់ ឬគមខ្នងជាដើម។ មូលហេតុបណ្ដាលឱ្យកើតរបេងឆ្អឹងបេកា ឬបាស៊ីដឹកុកជាមេរោគរបេងនៅពេលដែលវាឆ្លងចេញពីមនុស្សម្នាក់ចូលទៅក្នុងខ្លួនមនុស្សម្នាក់ផ្សេងទៀតតាម រយៈការដកដង្ហើម វាបញ្ជ្រាបខ្លួនតាមចរន្ដសរសៃឈាមនៅក្នុងខ្លួនទៅកន្លែងផ្សេងៗ។ នៅពេលដែលផ្នែកណាមួយនៃឆ្អឹងចុះខ្សោយ នោះមេរោគរបេងនឹងចាប់ផ្ដើមពង្រឹងខ្លួនបង្កជំងឺនៅឆ្អឹងកន្លែងនោះតែម្ដង។

ខាងក្រោមជារូបមន្តធម្មជាតិសម្រាប់ព្យាបាលរោគរបេងខួរឆ្អឹង និងរលាកសន្លាក់ ឈឺសន្លាក់រ៉ាំរ៉ៃ ជាប្រភេទជំងឺធ្ងន់៖

រុក្ខជាតិឱសថ៖ ដើមប្រម៉ោយដំរី ដើមល្ង ដើមម្ទេសប្លោក
វិធីធ្វើ និងប្រើប្រាស់៖
-ដកដើមប្រមោយដំរីធំៗ៧ដើមទាំងឫស

-ដើមល្ង៧ដើម

-ម្ទេសប្លោក៧ដើម

-យកមកចិញ្ច្រាំហាលឲ្យស្ងួត ហើយយកដាំទឹកហូប

-៣ឆ្នាំងដំបូងដាំទឹក៣យកទឹក១ ក្រោយមកដូរថ្នាំថ្មីដាំហូបធម្មតា ទាល់តែជា ដាក់ថ្នាំម្តង៣ចឹប (ចាប់ចុងម្រាមដៃ) រយៈពេលពី១ទៅ៥សប្តាហ៍ យ៉ាងយូរបំផុត

*ត្រូវតម ជាតិហ្គាស ទាកាប៉ា គ្រឿងសមុទ្រ អាហារផ្អាប់មានមេ (តាប៉ែ នុំប៉ាំង នំប៉ាវ ស្រា) ក្នុងអំឡុងពេលហូបថ្នាំ ហាមហូបថ្នាំសល់ចាក់ចោល ហាមលើកអ្វីរំលងឆ្នាំងឱសថ។ នេះជាការចែករំលែកចំណេះដឹងដ៏ល្អពីប្អូនប្រុស មង្គល។​

***សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

រៀបរៀងដោយៈ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here