ឱសថធម្មជាតិព្យាបាលរោគប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង

2894

តើ​រោគ​ប្រគ្រីវ​គឺជា​អ្វី​?

រោគ​ប្រគ្រីវ​ ឬ​ ឈឺ​តាម​សន្លាក់ឆ្អឹង​ (Gout)​ គឺជា​ប្រភេទ​មួយ​នៃ​ជំងឺ​រលាក​សន្លាក់​ ។​ វា​អាចបណ្តាល​អោយ​មានការ​ឈឺចាប់​ក្តៅៗ​ (burning​ pain) តឹង​ ឬ​រឹង​ (stiffness)​ និង​ហើម​ (swelling)​ នៅ​ក្នុង​សន្លាក់​ ជា​ពិសេស​គឺ​នៅ​មេជើង​ ។​ ការ​យាយី​រំខាន​នេះ​អាច​កើត​មាន​ ឡើង​ រហូត​ទាល់តែ​រោគ​ប្រគ្រីវ​ត្រូវ​បាន​ទទួល​ព្យាបាល​ ។​ ព្យាបាល​មិន​ទាន់​ពេលវេលា​ វា​អាច​នឹង​ធ្វើ​អោយ​អន្តរាយ​ដល់​សន្លាក់​ (joints)​ សរសៃពួរ​ (tendons)​ និង​ ជាលិកា​ (tissues)​ ដទៃ​ទៀត​ ។​ ជា​ទូទៅ​ វា​ច្រើន​កើត​លើ​បុរស​ភេទ​ ។

រោគ​ប្រគ្រីវ​បណ្តាល​មក​ពី​អ្វី​?

រោគ​ប្រគ្រីវ​បណ្តាល​មក​ពី​មាន​ជាតិ​អាស៊ីត​អ៊ុយ​រិច​ (uric​ acid)​ ច្រើន​ពេក​នៅ​ក្នុង​ឈាម​ ។​ ធម្មតា​ ការ​មាន​អាស៊ីត​នេះ​ច្រើន​ក្នុង​ខ្លួន​មិន​បាន​ចោទ​ជា​បញ្ហា​អ្វី​ខ្លាំង​នោះ​ទេ​ ។​ មនុស្ស​ដែល​មាន​កំរិត​អាស៊ីត​អ៊ុយ​រិច​ខ្ពស់​ក្នុង​ឈាម​ក៏​មិន​មាន​រោគ​ប្រគ្រីវ​នេះ​ដែរ​ ។​ ប៉ុន្តែ​នៅ​ពេល​ ដែល​អាស៊ីត​អ៊ុយ​រិច​មាននៅ​ក្នុង​ឈាម​ច្រើន​ពេក​​ វា​បាន​បំ​លែង​ ឬ​បង្កើត​ទំរង់​ខ្លួន​ដូច​ជា​ គ្រាប់​គ្រី​ស្តា​ល់​នៅ​ក្នុង​សន្លាក់​របស់​អ្នក​អ​ញ្ចឹ​ង​ ។​
ឳ​កាស​ដែល​អាច​កើតរោគ​ប្រគ្រីវ​មាន​ខ្ពស់​ ប្រសិនបើ​អ្នក​លើស​ទំងន់​ ទទួលទាន​សុរា​ច្រើន​ ឬបរិភោគ​សាច់​ និង​ ត្រី​ដែល​មាន​ជាតិ​គីមី​ ហៅ​ថា​ ព្យូ​រី​ន​ (purines)​ ។​ ថ្នាំ​មួយ​ចំនួន​ដូច​ជា​ ពពួក​ថ្នាំ​បញ្ចុះ​ទឹកនោម​ (diuretics)​ ក៏​អាច​ជាដើម​ហេតុ​នៃ​ជំងឺ​នេះ​ដែរ​ ។​

តើ​វា​មាន​រោគ​សញ្ញា​អ្វីខ្លះ​?

សញ្ញា​ដែល​កើតឡើង​ញឹកញាប់​បំផុត​នោះ​គឺ​នៅ​ពេល​យប់​ដែល​មាន​ដូច​ជា​ ឡើង​ហើម​​ ក្រហម​ និង​ឈឺចាប់​នៅ​លើ​ម្រាម​មេជើង​ ហើយ​ក៏​អាច​នៅ​លើ​ជើង​ កជើង​ ឬ​ ជង្គង់​ផង​ដែរ​ ។​ ការ​យាយី​នេះ​អាច​នឹង​មាននៅ​យូរ​ ពីរ​បី​ថ្ងៃ​ ឬ​ ច្រើន​ស​ប្តា​ហ៍​មុន​ពេល​បាត់​ការ​ឈឺចាប់​។​ ការ​រំខាន​ផ្សេង​ទៀត​អាច​នឹង​មិនកើត​មាន​ឡើងជា​ច្រើន​ខែ​ ឆ្នាំ​ ។​
សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ ទោះបីជា​អ្នក​ឈប់​ឈឺចាប់​ក៏​ដោយ​។​ ការ​ផលិត​អាស៊ីត​អ៊ុយ​រិច​នៅ​តែ​គំរាមកំហែង​ដល់​សន្លាក់​របស់​អ្នក​ ។

រូបមន្តនេះត្រូវបានបញ្ជាក់ដោយអ្នកជំងឺខ្លួនឯង។ លទ្ធផលនេះគឺបានល្អប្រសើរជាងការរំពឹងទុក !!

ជំងឺ /ILLNESS: ប្រគ្រីវ ឬរលាកសន្លាក់ឆ្អឹង/gout

គ្រឿងផ្សំ /Ingredients:

-ស្លឹកគ្រៃ៤ទៅ៥ដើម /4-5 lemon grass

-ស្លឹកតើយ ២ ទៅ ៣ស្លឹក / 2-3 pandan leaves

-ទឹក២លីត្រ /2L water

វិធីធ្វើ/INSTRUCTION:

– ដាំទឹកឲ្យពុះ/ boil the water

– ហាន់ស្លឹកតើយ និងស្លឹកគ្រៃ​ ហើយដាក់ចូលក្នុងឆ្នាំង/chop up the pandan leaves​ and lemon grass and put into a pot

– ទុកវាឲ្យពុះរយៈពេល១៥នាទីទៅ២០នាទី /boil it and simmer for 15-20 minutes.

-ទុកឱ្យត្រជាក់/ cool it down.

វិធីប្រើប្រាស់/Dosage

–  ផឹក មួយដងក្នុងមួយថ្ងៃ រយៈពេលមួយសប្ដាហ៍ នឹងឃើញលទ្ធផល/ drink once a day for one week and should see result.

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភព៖ សៀវភៅសុខភាពបៃតង

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here