ឱសថធម្មជាតិព្យាបាលរលាកថ្លើម ស្បូនស្រុត ព្រូនស៊ីឈាម គ្រុនញាក់ ឈឺឆ្អឹងឆ្អែង គ្រាំគ្រា

3183

ឈ្មោះរុក្ខជាតិ ៖ អំព្រំប្រែក្រោយ


លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិដើមតូច មែកខ្លីមានរោមតិចៗ
ស្លឹកៈ ១ទងមាន ៣ស្លឹក រាងពងក្រពើមូលចុង មានរោមតិចៗ គែមស្លឹកមានរាងទឹករលក។ ជិតចេញផ្កាមានស្លឹកតូចៗដូចប្រាក់កាក់។

 
ផ្កាៈ ពណ៌ស នៅចុងមែក ឬប្រគាបស្លឹក

កន្លែងដាំដុះ : ច្រើនដុះវាលស្មៅ ជើងភ្នំ ខ្ពង់រាប
ផ្នែកប្រើប្រាស់៖ ឫស


កបនឹងជម្ងឺ៖ រលាកថ្លើម ស្បូនស្រុត ព្រូនស៊ីឈាម ធ្លាក់អណ្ដើក ក្ដៅខ្លួន ផ្ដាសាយ គ្រុនញាក់ ឈឺឆ្អឹងឆ្អែង គ្រាំគ្រា។
កំរិតប្រើ៖ 30gស្ងោរផឹកក្នុង១ថ្ងៃ។


*ស្ត្រីមានផ្ទៃពោះហាមប្រើ។

  
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here