ឱសថធម្មជាតិព្យាបាលរលាកថ្លើម គ្រុនចាញ់ ក្អកធ្លាក់ឈាម ឈាមច្រមុះ

516

ព្យាបាល៖ រលាកថ្លើម គ្រុនចាញ់ ក្អកធ្លាក់ឈាម ឈាមច្រមុះ​ នោមឈាម ឈឺភ្នែក។

រុក្ខជាតិឱសថ៖ ម្ជុលភ្នំ – ចន្ទលភ្នំ – ចន្ទលមេឃ

ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូលទាំងឫស

កន្លែងដាំដុះ៖ ម្ជុលភ្នំជាទូទៅមានដុះនៅកន្លែងដែលមានទឹករាក់ៗ ដីភក់ៗ ដីស្រែ ឬតាមកន្លែងដែលមានដីសើម។

 

លក្ខណៈរុក្ខជាតិ៖

-ស្លឹក វាដុះចេញពីថ្នាំង មានទងវែង ដែលមានស្លឹកតែមួយបែកជាបួន កូនស្លឹករាងបីជ្រុង មានរោមតិចៗ។

 

-ដើមតូចៗ វាររាបៗ មានថ្នាំងច្រើន ដុះឫសឆ្មារៗ តាមថ្នាំងនិមួយៗ ដែលមានតួនាទីបឺតយកជីវជាតិចិញ្ចឹមស្លឹក។

 

-មានរសជាតិផ្អែមតិចៗ ធាតុត្រជាក់។

កំរិត និងប្រើប្រាស់៖ លាងទឹកអោយស្អាត យកទៅហាលអោយស្ងួត ដាំផឹក ពី ៩ ទៅ ១៥ក្រាម ក្នុងមួយថ្ងៃ ផឹកធម្មតា។

 

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here