ឱសថធម្មជាតិព្យាបាលមហារីកសួត

1426

អាការៈព្រមាននៃជំងឺមហារីកសួត ដែលអ្នកគួរប្រុងប្រយ័ត្ន
-ពិបាកដកដង្ហើម
-ឈឺទ្រូង: បើសិនជាអ្នកសម្គាល់ឃើញ មានការឈឺចាប់នៅទ្រូង ស្មា ឬខ្នង ដោយការឈឺចាប់នោះ មានលក្ខណៈដូចគេចាក់ ឈឺជាប់ ឬឈឺងំនោះ វាអាចជាសញ្ញារបស់ជំងឺមហារីកសួតហើយ។

-ក្អកមិនចេះបាត់ : ការក្អកច្រើនតែងមានជាប់ទាក់ទងនឹងការបង្ករោគនៅផ្លូវដង្ហើម ឬផ្តាសាយ តែជំងឺនេះច្រើនតែបាត់ទៅវិញ ក្នុងរយៈពេលមួយ ឬពីរសប្តាហ៍ក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាការក្អកនោះ មិនបាត់ទៅវិញទេ វាអាចសញ្ញាមួយ របស់ជំងឺមហារីកសួតហើយ។

-ការប្រែប្រួលលក្ខណៈក្អក : ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ បើសិនជាអ្នកសម្គាល់ឃើញមាន ការប្រែប្រួលមួយចំនួន ទៅលើការក្អករបស់អ្នកដូចជា ក្អកកាន់តែខ្លាំង មានសំឡេងស្អក និងក្អកជាប់។ លើពីនេះទៅទៀត បើសិនជាឃើញមានឈាម និងស្លេស ច្រើនជាងធម្មតានៅពេលក្អក វាអាចជាសញ្ញាមួយ របស់ជំងឺមហារីកសួតហើយ។

-ដកដង្ហើមលឺដូចហួច: អ្នកនឹងសម្គាល់ឃើញថា សំឡេងដកដង្ហើមអ្នក លឺសូរដូចហួច បើសិនជាផ្លូវដង្ហើមត្រូវបានស្ទះ រលាក ឬរួមតូច។ សំឡេងនេះក៏ជាសញ្ញាមួយរបស់ជំងឺហឺត ឬអាលែកស៊ីដែរ តែយកល្អ គួរតែឲ្យពេទ្យពិនិត្យ ដើម្បីឲ្យច្បាស់ថាជាអ្វីពិតប្រាកដ។

-ឈឺឆ្អឹង: នៅពេលជំងឺមហារីក រាលដាលដល់ឆ្អឹង វាអាចបង្កការឈឺចាប់នៅខ្នង ឬកន្លែងផ្សេងៗទៀត នៃរាងកាយ។ ក្រៅពីនេះ ជំងឺមហារីកសួត ក៏ជាប់ទាក់ទងនឹង ការឈឺចាប់នៅក ដៃ និងស្មាដែរ។

-សំឡេងស្អក: ការប្រែប្រួលទៅលើសម្លេង ឬទៅជាស្អក វាអាចជាសញ្ញាមួយ របស់ជំងឺមហារីកសួតដែរ ទោះបីជាវាច្រើនតែទាក់ទង នឹងជំងឺផ្តាសាយក៏ដោយ។

-ស្រកទម្ងន់ដោយគ្មានមូលហេតុ: បើសិនជាអ្នកចាប់ផ្តើមស្រកទម្ងន់ ដោយមិនបានតមអាហារ មានន័យថា វាអាចមានអ្វីមួយ ខុសប្រក្រតីទៅលើសុខភាព ហើយវាក៏អាចជាសញ្ញាមួយ របស់ជំងឺមហារីកសួតដែរ។ កោសិកាមហារីកសួត អាចប្រើប្រាស់ថាមពលក្នុងរាងកាយ និងយកពីចំណីអាហារ ដែលអ្នកញ៉ាំនោះ ទៅប្រើប្រាស់បាន។ បើសិនជាអ្នកសម្គាល់ឃើញ មានការស្រកទម្ងន់ ដោយគ្មានមូលហេតុ វាគួរតែដល់ពេល ទៅពិគ្រោះជាមួយពេទ្យដែរ។

ខាងក្រោមជារូបមន្តពិសេសធម្មជាតិសម្រាប់ព្យាបាលមហារីកសួត
ព្យាបាលជំងឺ៖ មហារីកសួត

ប្រភេទរុក្ខជាតិ៖ សុក្រំ

វិធីធ្វើ និងវិធីប្រើប្រាស់៖
-ខ្លឹម ដាំទឹកផឹក ១ថ្ងៃ ១ កែវ
-កម្រិតប្រើពី ១៥-៣០ ក្រាម ក្នុង១ថ្ងៃ។

កំណត់ចំណាំ
*ហាមប្រើ ស្រ្តីមានផ្ទៃពោះ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here