ឱសថធម្មជាតិព្យាបាលមហារីកពោះវៀនធំ

2396

ស្ត្រីវ័យ៦២ឆ្នាំម្នាក់មានជំងឺមហារីកពោះវៀនធំ ដែលមិនអាចទទួលការវះកាត់បាន វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ឲ្យគាត់ផឹកទឹកស្លឹកល្ហុងដើម្បីព្យាបាល។ នៅក្នុងរយៈពេល ៥-៦ ថ្ងៃដើម្បីគាត់ទទួលបានការបន្ថយការឈឺចាប់ ហើយរយៈពេលបីខែក្រោយមក អាការៈហើមពោះ និងក្អួតនាងត្រូវបានបញ្ឈប់។
សូមមកស្វែងយល់អំពីជំងឺមហារីកពោះវៀនធំបន្តិច មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិព្យាបាលជំងឺនេះ។

តើអ្វីទៅជាជំងឺមហារីកពោះវៀនធំ?
ជំងឺមហារីកពោះវៀនធំគឺបង្កឡើងដោយកោសិកាស្រទាប់ខាងលើរបស់ពោះវៀនធំទទួលរងឥទ្ធិពលនូវកត្តាបរិស្ថាន កត្តាតំណពូជ។ល។ ទីតាំងដែលឧស្សាហ៍កើតជំងឺមហារីកពោះវៀនធំជាញឹកញយ គឺផ្នែកខាងក្រោមនៃពោះវៀនធំ។ អត្រានៃការកើតជំងឺមហារីកពោះវៀនធំស្ថិតនៅលំដាប់លេខក្រោយបន្ទាប់ពីជំងឺមហារីកក្រពះ និងជំងឺមហារីកបំពង់អាហារ ដែលអត្រានៃការកើតជំងឺជំងឺមហារីកពោះវៀនធំនេះខ្ពស់បំផុត គឺស្ថិតនៅក្នុងវយ័ពី 40-50ឆ្នាំ ហើយសំរាប់អ្នកជំងឺដែលមានវយ័ក្រោម 40ឆ្នាំ គឺមានប្រហែល15% នៃជំងឺមហារីកពោះវៀនធំសរុប និងសមាមាត្រនៃជំងឺរវាងបុរសនិងស្រ្ដី គឺ 2៖1។

តើមូលហេតុអ្វីដែលបណ្ដាលអោយកើតជំងឺមហារីកពោះវៀនធំ?
-កត្តារបបអាហារ៖ ការញាំអាហារដែលសំបូរទៅដោយប្រូតេអ៊ីនខ្ពស់ ខ្លាញ់ខ្ពស់ និងអាហារដែលមានសារធាតុសរសៃ (Fiber) ទាប ធ្វើអោយយើងងាយកើតជំងឺមហារីកពោះវៀនធំ
-កត្តាតំណពូជ៖ មានសមាជិកគ្រួសារណាម្នាក់ធ្លាប់កើតជំងឺមហារីកពោះវៀនធំ នោះកូនចៅជំនាន់ក្រោយរបស់ក្រុមគ្រួសារមួយនេះមានអត្រាកើតជំងឺមហារីកពោះវៀនធំខ្ពស់ជាងក្រុមគ្រួសារដែលអត់មាន

-ដុំសាច់តូច (Polype)៖ ដុំសាច់តូចច្រើនតែកើតនៅលើពោះវៀនធំ ឬក៏ត្រសាល់គូថ នៅក្រោមឥទ្ធិពលនៃកត្តាផ្សេងធ្វើអោយងាយក្លាយទៅជាមហារីក
-ជំងឺក្រុនឬជំងឺដំបៅពោះវៀនធំ (Crohn’s disease or Ulcerative colitis)៖ ក្រុមអ្នកជំងឺក្រុន ឬជំងឺដំបៅពោះវៀនធំមានអត្រាកើតជំងឺមហារីកពោះវៀនធំខ្ពស់ជាងក្រុមមនុស្សដែលអត់កើតដល់ទៅ 30ដងឯនោះ។

តើក្រុមមនុស្សប្រភេទណាដែលប្រឈមមុខខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ?
-ក្រុមមនុស្សដែលគ្រូសារធ្លាប់មានប្រវត្តិកើតដុំសាច់តូចក្នុងពោះវៀន
-ក្រុមមនុស្សដែលធ្លាប់មានសមាជិកគ្រូសារកើតជំងឺមហារីកពោះវៀនធំ


-ការបត់ជើងធំមានលាយឈាមដែលមានបរិមាណតិច ដែលមិនអាចមើលឃើញ និងភ្នែកបាន
-អ្នកជំងឺដំបៅពោះវៀនធំរ៉ាំរ៉ៃ
-អ្នកជំងឺរាករូសរ៉ាំរ៉ៃ ឬទល់លាមករ៉ាំរ៉ៃ

តើជំងឺមហារីកពោះវៀនធំមានអាការៈដូចម្ដេចខ្លះ?
-ការបន្ទោរបង់លាមកមានលាយឈាម ដោយមិនមានការឈឺចាប់ ហើយឈាមនោះមានលក្ខណៈជាឈាមស្រស់ឬពណ៍ក្រហមខ្មៅ
-ហើមពោះ ឈឺពោះ ពិបាកក្នុងការរំលាយអាហារ អត់មានរសអាហារ

-ទំលាប់នៃការបន្ទោរបង់មានការប្រែប្រួល បន្ទោរបង់ញឹក ឬរាករូសជាមួយនឹងទល់លាមកលេចចេញឆ្លាស់គ្នាចុះឡើង
-រាង្គរៅរបស់លាមកមានការផ្លាស់ប្ដូរខុសពីធម្មតា ដូចជាមានរាង្គស្រឡូនទ្រវែងៗ តំប៉ែត ។ល។
-ចុះស្កមួយរំពេច និងលេចចេញនូវអាការៈខ្វះគោលិកាឈាមក្រហមដោយមិនដឹងមូលហេតុ

-ដំបៅត្រសាល់គូថមិនជា រីឯការឈឺចាប់ត្រសាល់គូថបន្ដឥតលោះ
-ពេលជំងឺមហារីកពោះវៀនធំរាលដាលដល់ថ្លើម វាលេចចេញនូវរោគសញ្ញា ដូចជាកើតលឿង ទាកទឹក ហើម។ល។

ខាងក្រោមនេះជារូបមន្តធម្មជាតិព្យាបាល មហារីកពោះវៀនធំ

ព្យាបាល៖ មហារីកពោះវៀនធំ

រុក្ខជាតិ៖ ស្លឹកល្ហុង

វិធីធ្វើ និងប្រើប្រាស់៖
-យកស្លឹកល្ហុង ខ្ចីល្មម ចំនួន៧ស្លឹក លាងវាឲ្យស្អាត រួចបុកវាឲ្យម៉ដ្ឋ

-បន្ទាប់មកយកវាលាយទឹកដាំពុះទុកឲ្យត្រជាក់ចំនួន ២លីត្រ

-ច្រោះយកតែទឹកវាមកប្រើ អាចរក្សាក្នុងទូរទឹកកកបាន ៣ឬ៤ថ្ងៃ

-ពិសាម្តង៣ស្លាបព្រាបាយ ៣ដងក្នុង១ថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here