ឱសថធម្មជាតិព្យាបាលបញ្ហាស្បែក ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងមើលទៅល្អប្រសើរជាងមុន

1772

ព្យាបាល៖ បញ្ហាស្បែក

១. ខ្ទឹមស។ ខ្ទឹមស គឺជាភ្នាក់ងារប្រឆាំងនឹងផ្សិតដ៏មានប្រយោជន៍មួយ និងមានប្រសិទ្ធភាពកម្ចាត់មេរោគឆ្លងជាច្រើនប្រភេទ។

វិធីធ្វើ និងប្រើប្រាស់៖
-យកខ្ទឹមពីរកំពឹសដំកម្ទេចឱ្យម៉ដ្ឋ និងលាយជាមួយប្រេអូលីវប៉ុន្មានដំណក់

-លាបលើតំបន់ស្បែកដែលឆ្លងមេរោគ ហើយទុកចោលកន្លះម៉ោង

-លាងសម្អាតជាមួយនឹងទឹកធម្មតា មិនត្រជាក់ពេក មិនក្ដៅពេក

-ជូតត្រង់កន្លែងនោះឱ្យស្ងួត

-ធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ រហូតដល់តែរោគស្បែកគ្រប់ប្រភេទ។

២.ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក បន្ទន់ស្បែក ប្រឆាំងបាក់តេរី និងផ្សិត។ ជាពិសេស វាជាឱសថល្អប្រសើរបំផុត សម្រាប់ការព្យាបាលបញ្ហាស្បែក បានយ៉ាងច្រើនប្រភេទ។ ក្រៅពីការព្យាបាល ប្រទាលកន្ទុយក្រពើ ជួយឲ្យស្បែកទន់ភ្លឺរលោង កាត់បន្ថយអាការៈរមាស់ និងបន្ថយស្នាមក្រហមផងដែរ។

Image may contain: plant
វិធីធ្វើ និងប្រើប្រាស់៖
-កាត់យកជែល របស់ប្រទាលកន្ទុយក្រពើ រួចយកវាមកលាប នៅត្រង់បរិវេណដែលអាឡែហ្ស៊ី

Image may contain: outdoor and food
-ទុកចោល យ៉ាងហោចណាស់ ២០ នាទី រួចលាងទឹកចេញ
-អ្នកអាចអនុវត្តមួយថ្ងៃ ៣ ដង រហូតទាល់តែស្នាមរោល រលុបបាត់អស់។

Image may contain: plant and food

៣.គ្រាប់ល្ហុង
គ្រាប់ល្ហុង និងទឹកក្រូចឆ្មារ ជាដៃគូ ដ៏ល្អបំផុតសម្រាប់ព្យាបាលស្បែកអាឡែហ្ស៊ី។

Image may contain: food
វិធីធ្វើ និងប្រើប្រាស់៖
-យកគ្រាប់ល្ហុង ចេញពីផ្លែរបស់វា រួចយកមកកិនឲ្យម៉ដ្ឋ
-ច្របាច់ ក្រូចឆ្មាមួយផ្លែចូល ជាមួយនឹងទឹកមួយស្លាបព្រាកាហ្វេ

Image may contain: food
-កូរឲ្យសព្វ រួចលាបវាពីលើបរិវេណស្បែកប្រតិកម្ម
-នេះជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាពបំផុត សម្រាប់ស្បែកអាឡែហ្ស៊ី!


៤.ប្រេងដូង
ប្រេងដូង អាចជួយដល់ស្បែកប្រតិកម្ម ដែលមានសភាពស្ងួតខ្លាំងបាន។ ប្រេងដូង មានលក្ខណៈសម្បត្តិស្រដៀងទៅនឹង ប្រេងអូលីវដែរ ដោយសម្បូរវីតាមីន E។ ជាពិសេស ជួយឲ្យស្បែកភ្លឺ ដូចធម្មជាតិ។

Image may contain: food
វិធីធ្វើ និងប្រើប្រាស់៖
-យកប្រេងដូងមកលាបត្រង់បរិវេណអាឡែហ្ស៊ី (វានឹងស្ងួតដោយខ្លួនឯង) ឬគ្រាន់តែលាយប្រេងដូង ជាមួយទឹកក្តៅឧណ្ណៗមុជ ក៏បានដែរ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here