ឱសថធម្មជាតិព្យាបាលជំងឺខ្សោយបេះដូង និងលើសឈាម

1801

1) អ្វីជាជំងឺខ្សោយបេះដូង?
ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។ តាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។ ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ។ អត្រាមរណភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)


2) រោគសញ្ញា៖  ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ អស់កំលាំង ល្ហិតល្ហៃ ពិបាកដង្ហើម ហត់ដង្ហក់


– ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម ហើមជើង ឡើងទំងន់លឿន ញរ័ទ្រូង ពិបាកគេង (ជួនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)។


3) មូលហេតុ៖ កត្តា ឬមូលហេតុដែលបង្ក មានដូចជា លើសឈាម (HTN) ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)


–ជំងឺខូចប្រឺសបេះដូង (Valvular heart disease) ជំងឺបេះដូងពីកំណើត (Congenital heart disease) ជំងឺសាច់ដុំបេះដូង (Cardiomyopathy) ជំងឺវិបត្តិចង្វាក់បេះដូង…


4) ផលវិបាក៖ ផលវិបាកផ្សេងៗនៃជំងឺនេះមាន ហើមសួតស្រួចស្រាវ (Acute pulmonary edema)


–វិបត្តិចង្វាក់បេះដូង គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។


5) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។
– កុំបរិភោគអាហារសម្បូរជាតិប្រៃ ឈប់ជក់បារី


– រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល) កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង

– បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន


– ហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)

– គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម
– តាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស។

រូបមន្តធម្មជាតិសម្រាប់ខ្សោយបេះដូង
រុក្ខជាតិឱសថ៖ ម្អម និងទឹកដូង


វិធីធ្វើ និងប្រើ៖
-បុកម្អមឲ្យម៉ត់ លាយទឹកដូង
-ច្រោះឲ្យស្អាត
-ញ៉ាំ ១ថ្ងៃ១កែវ ពេលព្រឹក


*តមត្រប់ និងទំពាំង ហាមក្លាសេទុក ធ្វើភ្លាមញាំភ្លាម តែ១កែវទេ ឬអស់ទឹកដូង១ ប្រើម្អម៩ដើមយកម្អមធំៗវែងៗ បើខ្លីតូច ១៧ដើម។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here