ឱសថធម្មជាតិព្យាបាលជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរ៉ៃលេបថ្នាំមិនជា

877

ខ្ញុំញ៉ាំទឹកដូងត្រាំចេកណាំវ៉ាចាស់គ្រប់៧ផ្លែថ្ងៃនេះហើយ។ វាជាឱសថពិសេសដែលលោកប្ដីខ្ញុំមិននឹកស្មានដល់ហើយក៏លោកប្ដីខ្ញុំគាត់មិនចង់ជឿទាល់តែសោះ តែពេលនេះខ្ញុំជាភរិយាបានជាដោយសារទឹកថ្នាំធម្មជាតិនេះ លោកប្ដីធ្វើទុកឱ្យ១ព្រឹក១ផ្លែៗ រហូតគ្រប់៧ផ្លែថ្ងៃនេះ វាជាទឹកថ្នាំងាយរកមិនមានចំណាយលុយកាក់អស់ច្រើនទេអស្ចារ្យណាស់ ថ្នាំគ្រុនពោះវៀន គឺរលាកពោះវៀនហ្នឹងឯង ជាហើយមិនចេះលាប់ឡើងវិញទេ។ នេះជាវិធីដែលប្អូនស្រី San Saret អនុវត្តបានជាដោយផ្ទាល់។

* វិធីធ្វើ៖ ដំបូងយកចេកណាំវ៉ាចាស់ចំនួន៣ផ្លែ លាងទឹកឲ្យស្អាត ចិតក្បាល និងកន្ទុយចេញ រួចហាន់ជាចំណិតស្តើងៗ កាប់ដូងខ្ចីល្មម១ផ្លែ រួចដាក់ចំណិតចេកនោះចូលត្រាំរយៈពេលប្រមាណ១០-១៥នាទី បន្ទាប់មកហូបវារាល់ព្រឹកចំនួន១ផ្លែ រហូតដល់រយៈពេល១អាទិត្យនឹងបានជាសះស្បើយ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here