ឱសថធម្មជាតិព្យាបាលជំងឺបាក់ ឬធ្លាក់ទឹកចិត្ត

428

ស្តាប់ទៅមិនគួរឱ្យជឿ តែសាកបានមិនខាត មិនប៉ះពាល់សុខភាពឡើយ។ ខាងក្រោមជាវិធីសាមញ្ញបំផុតក្នុងការព្យាបាលជំងឺបាក់ ឬធ្លាក់ទឹកចិត្ត។

ព្យាបាល៖ បាក់ ឬធ្លាក់ទឹកចិត្ត

ជំងឺបាក់ ឬធ្លាក់ទឹក សំដៅទៅលើអ្នកដែលមាមអារម្មណ៍អណ្តែងអណ្តូង សំគាល់បានដោយការដកខ្លួនចេញពីសកម្មភាពប្រចាំថ្ងៃនៃជីវិត ព្រមជាមួយនឹងសេចក្តីទុក្ខព្រួយអស់សង្ឈឹម និងគិតពីរឿងអវិជ្ជមាន។ មនុស្សភាគច្រើនឆ្លងកាត់ជំងឺ ឬធ្លាក់ទឹកចិត្តម្តងម្កាល ប៉ុន្តែវាបាត់ទៅវិញដោយឯកឯងដោយមិនចាំបាច់មានអន្តរាគមន៍អ្វីឡើយ។

រុក្ខជាតិ៖ម្នាស់

ម្នាស់ដែលលោកអ្នកចូលចិត្ត ជារុក្ខជាតិនៅតំបន់ត្រូពិក មានស្លឹកសំប៉ែតវែងសុទ្ធតែបន្លានៅតាមគែម គឺជារុក្ខជាតិស្ថិតនៅក្នុងអំបូរប្រូមេលីអាស៊ា។ វាសំបូរស្លឹក ហើយវែងមានសុទ្ធតែបន្លា ប្រវែងវាអាចចាប់ពី ១-១.៥ម៉ែត្រ ទទឹង៥-៧សង់ទីម៉ែត្រ។ វាមានបន្លានៅតាមគែមស្លឹក ហើយរាងកោងបត់នៅខាងចុង។ ទងផ្កាក្រហមដុះចេញពីគល់ឡើងត្រង់មកលើ ហើយយូរទៅក្លាយទៅជាផ្លែដែលមានសាច់ពេញ ដែលអាចមានប្រវែង ២០សង់ទីម៉ែត្រ ឬលើសពីនេះ។ រុក្ខជាតិនេះ ភាគច្រើនគេដាំនៅតំបន់ត្រូពិក។

វិធីធ្វើ និងប្រើប្រាស់៖
-សាច់ ឬជាតិទឹកម្នាស់ត្រូវបានគេណែនាំឲ្យប្រើសម្រាប់រោគបាក់ ឬធ្លាក់ទឹកចិត្ត។ ស្លឹកឬ ផ្លែខ្ទីក៏អាចយកមកប្រើបានដែរ គឺប្រើត្រឹម ២០-៣០ក្រាម សម្រាប់ទឹក១លីត្រ

-ពិសាមួយថ្ងៃ ៤ ទៅ ៥កែវ
-ចំណែកផ្លែម្នាស់ទុំវិញគួរប្រើឲ្យបានច្រើន។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ វិធីព្យាបាលតាមបែបធម្មជាតិបែបសាមញ្ញ

តើ​អ្នក​ត្រូវ​គ្រប់គ្រង​ការ​បាក់ទឹកចិត្ត​ដោយ​ដូច​ម្ដេច​?​ ចូរ​ពិនិត្យ​មើ​លម​ធ្យោ​បាន​ខាងក្រោម​នេះ​ដែល​នឹង​អាច​ជួយ​អ្នក​បាន​ខ្លះ​។​

-ជជែក​ជាមួយ​មិត្ត​ភ័​ក្រ​ ឬ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​បំផុត​
-​ការពិគ្រោះ​យោបល់​អាច​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​ជំងឺ​បាក់ទឹកចិត្ត​ និង​ដំណោះស្រាយ​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​


-​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អាហារ​ដែល​អ្នក​បរិភោគ​អាច​ ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​។​
-​លំ​ហាត់ប្រាណ​ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ការ​ហាត់ប្រាណ​រយៈពេល​៣០​នាទី​ មនុស្ស​តែងតែ​ទទួល​បាន​អារម្មណ៍ល្អ​កើនឡើង​។​


-​ព្យាយាម​សំរាក​ឲ្យ​បាន​ច្រើន​។​ ការ​សំរាក​ការ​ធ្វើ​លំ​ហាត់ប្រាណ​គឺជា​វិធី​ល្អ​មួយ​សម្រាប់​ កកាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍​។​
-ថ្នាំ​ប្រឆាំង​នឹង​ ការ​បាក់ទឹកចិត្ត​ ថ្នាំ​ទំនើប​គឺ​មាន​ប្រសិទ្ធិ​ភាព​ និង​មិន​ធ្វើ​ឲ្យ​អ្នក​ងងុយគេង​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ប្រើ​ថ្នាំ​នោះ​ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។​ គ្រូពេទ្យ​ភាគច្រើន​នឹង​មាន-ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចេញ​វេ​ជ្ជា​បញ្ជា​ទិញ​ថ្នាំ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​ ១៨​ឆ្នាំ​។​

អ្វី​ដែល​មិន​ត្រូវធ្វើ៖

មនុស្ស​មួយ​ចំនួន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ឬ​ក៏​ថ្នាំ​បញ្ឈប់​ការ​បាក់ទឹកចិត្ត​។ ​វិធី​ទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បាន​ប្រសើរ​ឡើង​នោះ​ទេ​ ហើយ​ក៏​អាច​បណ្ដ​ល​ឲ្យ​មាន​ផល​អាក្រក់​ទៀត​ផង​។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here