ឱសថធម្មជាតិព្យាបាលជំងឺរបេង

1363

សូមមកស្វែងយល់ពីជំងឺរបេងជាមុនសិន
រោគរបេង(Tuberculosis-TB)គឺជារោគឆ្លង ឬជាមេរោគមួយបានបណ្តាលមកពីមេរោគម្យ៉ាង ដែលចូលទៅក្នុងសួតរបស់អ្នកតាមរយៈការដកដង្ហើម។ វាមានមេរោគTBពីរយ៉ាងគឺ ៖របេងឆ្លង និងរោគរបេង ។

របេងឆ្លងជារោគម្យ៉ាង ដែលអ្នកមានរោគរបេងមួយចំនួនតូចរស់នៅរបស់អ្នក ប៉ុន្តែវាមិនទាន់ធ្វើឱ្យអ្នកកើតរបេងនៅឡើយទេត្បិតប្រព័ន្ធធ្វើឱ្យអ្នកសុំារោគក្នុងខ្លួនរបស់អ្នកកំពុងតែរារាំងមេរោគកុំឱ្យបណ្តាលមានបញ្ហាផ្សេងៗទៀតដែរ។អ្នកតែងស្រួលខ្លួន គឺអ្នកមិនមានឈឺថ្កាត់អ្វីទេ ហើយអ្នកក៍មិនអាចចំឡងមេរោគរបេងទៅអ្នកផ្សេងទៀតដែរ ។ ប្រសិនបើអ្នកមានរបេងឆ្លង ហើយប្រព័ន្ធធ្វើឱ្យអ្នកសុំាមេរោគនៅក្នុងខ្លួនរបស់អ្នកក្លាយជាខ្សោយ នោះរបេងឆ្លងរបស់អ្នកអាចបង្កើតទៅជារោគរបេង ហើយជួនកាលគេហៅថា«គ្មានសកម្មភាព» ឬ«កំពុងដេកលក់»។

រោគរបេង គឺជារោគម្យ៉ាង ដែលអ្នកមានរោគរបេងយ៉ាងច្រើនរស់នៅក្នុងខ្លួនរបស់អ្នកហើយមេរោគនោះ ក៍បណ្តាលឱ្យអ្នកកើតរបេង។តាមធម្មតាអ្នកមិនស្រួលខ្លួនទេជាញឹកញយ អ្នកអាចចម្លងមេរោគរបេងពីអ្នកដ៍ទៃទៀត។ រោគរបេងអាចរកឃើញនៅក្នុងអវយវៈ ជាច្រើននៃខ្លួនប្រាណរបស់អ្នក ប៉ុន្តែតែតាមធម្មតាវាប៉ះពាល់សួតរបស់អ្នក។អការៈ(សញ្ញាសំគាល់រោគ) ជាទូទៅបំផុតនៃរោគរបេងគឺធ្វើឱ្យអ្នកក្អក គ្រុន មិនឃ្លានអាហារ ស្រកទំងន់ ហិតហៃកំឡាំង បែកញើសពេលយប់ និង អស់កម្លាំងកំហែងណាស់។

មេរោគរបេងវាឆ្លងរាលដាលទៅមនុស្សផ្សេងៗទៀតនៅពេលអ្នកណាម្នាក់កើតរោគរបេងសួតហើយក្អក ឬកណ្តាស់បញ្ចេញមេរោគរបេងនោះទៅតាមខ្យល់អាកាស។ មនុស្សដែលរស់នៅជាមួយ ធ្វើការជាមួយ ឬចំណាយពេលយ៉ាងច្រើនជាមួយអ្នកកើតរបេង ជននោះអាចដកដង្ហើមចូលមេរោគ របេងហើយបានឆ្លងរោគរបេង ។ ហើយមេរោគរបេងនេះពុំអាចឆ្លងដោយសារការកាន់ម្ហូបចំណី ឬវត្ថុអ្វីផ្សេងទៀតឡើយ។

ត្រយ៉ូងចេកសំបូរជាតិកាល់ស្យូម ជាតិសរសៃ ប្រូតេអ៊ីន ផូស្វ័រ ជាតិដែក ស្ពាន់ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីនអ៊ី។ សារជាតិទាំងនេះជួយទប់ស្កាត់ការលូតលាស់នៃបាក់តេរី Mycobacterium ហើយសម្លាប់ចោលទាំងស្រុង។ ជំងឺរបេងជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះកាល់ស្យូមនៅក្នុងខ្លួន។ ត្រយ៉ូងចេកនេះសម្បូរជាតិកាល់ស្យូម វាដើរតួនាទីជាភ្នាក់ងារការបារ និងព្យាបាលជំងឺរបេងប្រកបដោយប្រសិទ្ធភាព។


ខាងក្រោមជារូបមន្តធម្មជាតិព្យាបាលជំងឺរបេង
គ្រឿងផ្សំ៖
-ផ្កាត្រយ៉ូងចេក បេះយកឱ្យបានមួយក្តាប់ដៃ
-ទឹកឃ្មុំ ៣ស្លាបព្រាបាយ
-ទឹក ២០០មីលីលីត្រ


វិធីធ្វើ៖
-បេះស្នូលរឹងក្នុងផ្កាត្រយ៉ូងចេកចេញ


-ដាក់បុក ឬក្រឡុកជាមួយទឹកធម្មតា២០០មីលីលីត្រ ឱ្យម៉ដ្ឋល្អ រួចច្រោះយកទឹក
-លាយទឹកឃ្មុំ ៣ស្លាបព្រាកាហ្វេ រួចកូរឱ្យសព្វ។


វិធីប្រើប្រាស់៖
-ទទួលទានរូបមន្តនេះរៀងរាល់ព្រឹករហូតឱ្យបាន ៤០ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត


ត្រយ៉ូងចេក គឺជាបន្លែមួយប្រភេទដែលប្រជាជនយើងភាគច្រើនតែងតែយកមកចំអិនជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ដូចជា សម្លរ ស្ងោរ ម្ជូរ ញាំ ឬជាបន្លែស្រស់សម្រាប់ផ្ទាប់មុខម្ហូបផ្សេងៗជាដើម។ ប៉ុន្តែត្រយ៉ូងចេកមិនត្រឹមតែមានគុណប្រយោជន៍ក្នុងម្ហូបអាហារសម្រាប់បង្កើនឱជារសប៉ុណ្ណោះទេ ថែមទាំងមានគុណសម្បត្តិជាច្រើនទៀត ដោយគ្រាន់តែបរិភោគវាតែប៉ុណ្ណោះទាំងការចំអិនឱ្យឆ្អិន និងការបរិភោគទាំងនៅស្រស់។


ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏លើសលប់របស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ៖ មិនដែលដឹងទាល់តែសោះថាការពិតត្រយ៉ូងចេកបែរជាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនបែបនេះ

១.ព្យាបាល និងការពារជំងឺឆ្លង
ត្រយ៉ូងចេកមានសមត្ថភាពទប់ទល់រោគផ្សេងៗបាន ដោយសារវាមានសារជាតិអេតាណុលដែលជួយទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី ដែលបង្កជាហានិភ័យជំងឺផ្សេងៗ ហើយថែមទាំងអាចព្យាបាលមុខរបួសបានផងដែរ។ ម្យ៉ាងវិញទៀតសារធាតុដែលចម្រាញ់ចេញពីត្រយ៉ូងចេក អាចជួយការពារពីការលូតលាស់នៃជំងឺគ្រុនចាញ់បានថែមទៀតផង។

២.ជំងឺទឹកនោមផ្អែម និងអាការស្លេកស្លាំង
អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែទទួលទានត្រយ៉ូងចេក ដែលចំអិនជាម្ហូប ឬក៏ត្រយ៉ូងចេកស្រស់ ដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបង្កើនបរិមាណអេម៉ូក្លូប៊ីននៅក្នុងរាងកាយ ព្រោះវាសម្បូរទៅដោយជាតិសរសៃ និងជាតិដែកដែលអាចជួយក្នុងការផលិតកោសិកាឈាមក្រហមបាន។ មិនតែប៉ុណ្ណោះវាថែមទាំងមានប្រយោជន៍អាចបញ្ចុះសម្ពាធឈាមថែមទៀតផង។


៣. បង្កើនទឹកដោះម្តាយ
ត្រយ៉ូងចេកជាជំនួយការមួយដ៏ប្រសើរក្នុងការផ្គត់ផ្គង់ទឹកដោះម្តាយដែលបំបៅដោះកូន។ វាថែមទាំងអាចជួយព្យាបាលដល់ការហូរឈាមហួសប្រមាណ នៅពេលសម្រាល ថែមទាំងស្បូនឱ្យមានសុខភាពល្អ និងបង្ការការទល់លាមកអំឡុងពេលមានផ្ទៃពោះ ។

៤.សារធាតុប្រឆាំងអុកស៊ីតកម្ម
នៅក្នុងត្រយ៉ូងចេកថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ ព្យាបាលបញ្ហាសុខភាពដូចជា ជំងឺមហារីក និងការវិវឌ្ឍទៅរកភាពចាស់មុនអាយុផងដែរ។

៥. បញ្ហាការមករដូវ និងជួយសម្រកទម្ងន់
ត្រយ៉ូងចេកមានសារធាតុម្យ៉ាងដែលអាចបង្កើនប្រូសេស្តេរ៉ូនដែលមានប្រយោជន៍ក្នុងការជួយកាត់បន្ថយការហូរឈាមដ៏លើសលប់ ថែទាំស្បូនស្រ្តី ថែមទាំងអាចធ្វើឱ្យស្រកទម្ងន់បានផងដែរ។

៦. សម្បូរវីតាមីននិងសារធាតុរ៉ែ
នៅក្នុងត្រយ៉ូងចេកសម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីន C, វីតាមីន A, វីតាមីន E, ជាតិសរសៃ និងប៉ូតាស្យូមដែលជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមដែលធ្វើឱ្យអ្នកមានសុខភាពល្អ។


៧. ធ្វើឱ្យមានអារម្មណ៍ល្អ និងកាត់បន្ថយអាការថប់បារម្ភ
សារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងក្រយ៉ូងចេក អាចជួយធ្វើឱ្យអារម្មណ៍អ្នកស្ងប់ និងមានភាពប្រសើរឡើង កាត់បន្ថយអារការធុញថប់ អស់កម្លាំង ស្ត្រេស ថែមទាំងអាច ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តថែមទៀតផង។

អត្ថប្រយោជន៍ដ៏លើសលប់របស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ
៨. ប្រឆាំងនឹងការវិវឌ្ឍទៅរកភាពចាស់
ត្រយ៉ូងចេកអាចជួយក្នុងការបំពេញរ៉ាឌីកាល់សេរីដែលបាត់បង់ក្នុងរាងកាយ ថែមទាំងអាចព្យាបាលបញ្ហាសុខភាពដែលទាក់ទងនឹងជំងឺមហារីក និងចាស់មុនអាយុ។


៩. ថែទាំសុខភាពក្រពះ ពោះវៀន
ត្រយ៉ូងចេកសម្បូរទៅដោយជាតិកាកសរសៃរលាយ និងមិនរលាយ។ ជាតិកាកសរសៃដែលរលាយអាចជួយធ្វើឱ្យអាហាររំលាយបានយ៉ាងងាយស្រួលតាមរយៈបំពង់រំលាយអាហារ។ ចំណែកជាតិកាកសរសៃដែលមិនរលាយ អាចជួយផ្ទុកអាហារដែលមិនរលាយនៅក្នុងទឹកបាន។ សារធាតុទាំងពីរនេះអាចជួយបង្កើនកម្រិតនៃការរំលាយអាហារ និងការស្រូបយកអាហារផ្សេងៗបានយ៉ាងល្អប្រសើរ។

១០. ជំងឺមហារីកនិងជំងឺបេះដូង
ត្រយ៉ូងចេកគឺជាប្រភពនៃសារធាតុ tannins អាស៊ីត flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងបំបាត់នៃភាពខូចខាតអុកស៊ីតកម្ម ដែលនាំឱ្យមានជំងឺមហារីកនិងជំងឺបេះដូង។

១១. ជំងឺសរសៃប្រសាទ
រ៉ាឌីកាល់សេរីអាចបណ្តាលឱ្យមានជំងឺ Alzheimer និងជំងឺ Parkinson ដែលអាចឱ្យកើតមានជំងឺខួរក្បាល និងសសៃប្រសាទ ប៉ុន្តែត្រយ៉ូងចេកអាចជួយអ្នកចៀងវាងពីបញ្ហាជំងឺអស់ទាំងនោះបាន៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here