ឱសថធម្មជាតិព្យាបាលក្រិនថ្លើម

409

ថ្លើម គឺជាសរីរាង្គពិសេសមួយ ដែលមានតួនាទី៧យ៉ាងសំខាន់ៗ ដូចជា៖
-កម្ចាត់ជាតិពុលដែលមាននៅក្នុងខ្លួន បានពីចំណីអាហារ និងឱសថបុរាណ-សម័យមួយចំនួន
-ធ្វើមេតាបូលីសបំលែង អាហារទៅជាថាមពល
-ការបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយឲ្យខ្លាំង ប្រឆាំងនឹងមេរោគដែលឆ្លងតាមឈាម


-ផលិតសារធាតុបានពីអាហារហើយបំលែងយកមកប្រើប្រាស់ក្នុងឈាម
-បង្គ្រប់តម្រូវការភ្លាមៗក្នុងរយៈពេលខ្លី ពីការស្តុកទុកនូវវីតាមីន ជាតិរ៉ែ និងស្ករ
-ផលិតប្រូតេអ៊ីននសម្រាប់រាងកាយត្រូវការ
-ផលិតទឹកប្រមាត់ និងសមាសធាតុផ្សេងទៀតដែលចូលរួមរំលាយជាតិខ្លាញ់ អាហារ និងស្រូបវីតាមីនវិញ។

តើជំងឺក្រិនថ្លើមមានអត្ថន័យដូចម្តេច?
តាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជំងឺក្រិនថ្លើម ជាផលវិបាកនៃបណ្តាជំងឺថ្លើមរ៉ាំរ៉ៃ ដែលអាចសម្គាល់បានដោយភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធកោសិកាថ្លើម និងមុខងាររបស់វា។ មានន័យម៉្យាងទៀត គឺជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ក្រោយពីស្ងួត មានស្លាកស្នាម និងមិនអាចត្រឡប់ទៅរកសភាពដើមវិញបាន។

មូលហេតុនៃជំងឺក្រិនថ្លើមមានអ្វីខ្លះ?
ជំងឺក្រិនថ្លើមមានមូលហេតុដូចតទៅ៖
-ការប្រើប្រាស់សារធាតុគីមី ការទទួលទានសុរា ដែលនាំឱ្យប៉ះពាល់ដល់មុខងារនិងកោសិការបស់ថ្លើម
-អ្នកជំងឺរលាកថ្លើមប្រភេទ B និង C


-ថ្លើមត្រូវបានពុលដោយសារការកើនឡើងនូវជាតិដែកច្រើន
-អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយប្រឆាំងនឹងខ្លួនឯង (Autoimmune disease) ដែលវាទៅបំផ្លាញសាច់ថ្លើម

-អ្នកដែលខ្សោយកម្លាំង បាត់បង់ចំណង់ អាហារ
-អ្នកធាត់ដែលអាចបង្កឲ្យមានខ្លាញ់រុំថ្លើម ហើយឲ្យក្រិនក្នុងកម្រិតប្រមាណ៣០%
-កត្តាជំរុញផ្សេងទៀត មានដូចជា លើសគីឡូអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសជាតិខ្លាញ់ជាដើម។

Image result for ជំងឺទឹកនោមផ្អែម

សញ្ញាណាខ្លះដែលបញ្ជាក់ថាគាត់កំពុងប្រឈមជាមួយជំងឺក្រិនថ្លើម?
ជាទូទៅ អ្នកជំងឺក្រិនថ្លើមក្នុងដំណាក់កាលដំបូង ពុំមានស្តែងជាសញ្ញាណាមួយច្បាស់លាស់ទេ នៅពេលមានរោគសញ្ញា គឺជាដំណាក់កាលចុងក្រោយនៃជំងឺក្រិនថ្លើមដែលមានផលវិបាកទៅហើយ។ សញ្ញាទាំងនោះរួមមាន សញ្ញាលើស្បែក ដូចជា លឿង រមាស់ ស្ងួត និងជាំ អស់កម្លាំង ខ្សោយ បាត់បង់ចំណង់អាហារ រវើរវាយ ឬសន្លឹម អាចរហូតដល់សន្លប់ រូបរាងកាយស្គមស្គាំង ទម្រង់មុខចេញឆ្អឹង ដៃជើងស្វិតសាច់ដុំ ពោះធំ ផ្ចិតប៉ោង ទឹកនោមតិច និងហើមជើង។

ខាងក្រោមនេះឱសថធម្មជាតិព្យាបាលជំងឺក្រិនថ្លើមតាមដូនតាខ្មែរយើង៖
ព្យាបាល៖ ក្រិនថ្លើម
រុក្ខជាតិ៖ គ្រាប់ល្ហុង


វិធីធ្វើ និងប្រើប្រាស់៖
-គ្រាប់ល្ហុងទុកឱ្យស្ងួត
-កិនឱ្យម៉ដ្ឋ


-រក្សារក្នុងប្រអប់បិទជិត ទុកនៅកន្លែងដែលស្ងួត និងត្រជាក់
-យកគ្រាប់ល្ហុងបុកស្ងួត ឬសើមក៏បាន ចំនួន ១-២ស្លាបព្រាកាហ្វេ
-លាយទឹក១កែវ ដាក់ក្រូចឆ្មារល្មមអាចទទួលទានបាន តែកុំច្រើនពេក បន្ថែមទឹកឃ្មុំបន្តិចកាន់តែប្រសើរ
-ទទួលទានដូចទឹកលាងមាត់ធម្មតា វាមិនមានសារធាតុប្រឆាំងនិងទឹកទេ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here