ឱសថធម្មជាតិព្យាបាលកញ្ជ្រិល និងគ្រុនក្ដៅ

368

កញ្ជ្រិល​ជាជម្ងឺ​ឆ្លងដែល​កើតមាន​ចំពោះ​កុមារ​អាយុច​ន្លោះ​ពី៦ខែ ដល់១០ឆ្នាំ។ ជាករណី​កម្រ កញ្ជ្រិល​អាចកើត​មាន​ចំពោះ មនុស្ស​ពេញវ័យ។ កញ្ជ្រិល​បណ្ដាល​មកពី​វីរុសម្យ៉ាង ដែលឆ្លង​តាមទឹកមាត់​ដោយការ​និយាយ​ទាក់ទងគ្នា​ពីកុមារ​ម្នាក់ទៅ​កុមារម្នាក់ ទៀត ឬ​ក៏តាមរយៈ​ការប៉ះ​ពាល់​អ្នកជម្ងឺ។ ជំងឺកញ្ជ្រិល មានរោគសញ្ញាដូចជា៖ ក្អកស្ងួត គ្រុនក្តៅ
ខ្លាំង ឈឺចាប់ពេញខ្លួន ហៀរទឹកភ្នែក មិនសូវឃ្លានអាហារ ហៀរសម្បោរ និងមានកន្តួលតូចៗ ជា
ច្រើន នៅលើស្បែក។

ខាងក្រោមនេះគឺជាវិធីព្យាបាលជំងឺកញ្ជ្រិល ដោយធម្មជាតិ

ព្យាបាល៖កញ្ជ្រិល និងគ្រុនក្ដៅ

រុក្ខជាតិ៖ កក់ក្តាម

វិធីធ្វើ និងប្រើប្រាស់៖
-យកឫស និងមើម ហាលឱ្យស្ងួត
-កំរិតប្រើ10g-30g ស្ងោរផឹកសំរាប់មួយថ្ងៃ។

*ហាមប្រើ ស្ត្រីមានផ្ទៃពោះ

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here