ឱសថធម្មជាតិបំបាត់ការឈឺក្បាលធ្ងន់ធ្ងរ និងឈឺចាប់សាច់ដុំ ហើមក្នុងខ្លួន និងសន្លាក់

904

នេះគឺជារូបមន្តធ្វើតែរមៀត ដែលលោកអ្នកអាចយកទៅប្រើប្រាស់បានក្នុងការបំបាត់ការឈឺក្បាលធ្ងន់ធ្ងរ និងឈឺចាប់សាច់ដុំ ហើមក្នុងខ្លួន និងសន្លាក់។

*គ្រឿងផ្សំ៖ ទឹក ៤ កែវ (ប្រហាក់ប្រហែល ១ លីត្រ) មើមរមៀតស្រស់ដែលកោសសាច់ហើយចំនួន ២ ស្លាបព្រាបាយ ឬ ម្សៅរមៀត ១ ស្លាបព្រាបាយពេញបឹប និងក្រូចឆ្មាស្រស់ ១ គ្រាប់ ឬទឹកឃ្មុំ ១ ស្លាបព្រាបាយ ដើម្បីបន្ថែមរសជាតិ។

*វិធីធ្វើ និងប្រើប្រាស់៖
-ដាក់ទឹកចូលកូនឆ្នាំងមួយដាក់លើភ្លើង ហើយនៅពេលទឹកចាប់ផ្តើមពុះ សូមដាក់រមៀតចូល
-ត្រូវដាំឱ្យពុះរយៈពេល ១៥ ទៅ ២០ នាទី ប្រសិនបើលោកអ្នកប្រើមើមរមៀតកោសសាច់ស្រស់ៗ

-ដាំឱ្យពុះ ១០ នាទី ប្រសិនបើលោកអ្នកប្រើម្សៅរមៀត
-នៅពេលដាំទឹកពុះរួច សូមស្រឹតយកទឹករបស់វាសុទ្ធដោយប្រើប្រដាប់ត្រង ហើយថែមទឹកឃ្មុំ ឬក្រូចឆ្មាតាមចំណង់ចំណូលចិត្ត។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here